ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមនចាប់ទូហ្គេមបាញ់ត្រីពីរគ្រឿងរក្សាទុកកម្ទេចចោល

ចែករំលែក៖

ភ្នំពេញ: កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌចំការមន បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥០០A2 ផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រីសាលាខណ្ឌចំការមនម្នាក់បានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះ កម្លាំងចម្រុះរបស់គណ:បញ្ជាការឯកភាពខណ្ឌចំការមន បានចុះអនុវត្តច្បាប់ដោយលុបបំបាត់ឲ្យអស់នូវរាល់អំពើរចោរកម្ម និងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរបស់ខ្លួន។

ជាក់ស្តែងក្នុងថ្ងៃនេះដែរក្រោមការដឹកនាំរបស់លោក ព្រុំ សំខាន់ អភិបាលនៃគណ:អភិបាលខណ្ឌកម្លាំងនៃគណ:បញ្ជាការឯកភាពខណ្ឌចំការមន ចំការម នបានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើ ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង រួមទាំងធ្វើការដកហូតនូវសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀតផង។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះរួចហើយ ទូហ្គេមទាំង២គ្រឿង រួមទាំងសម្ភារ:ដែលមានការពាក់ព័ន្ធមួយចំនួនទៀតត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីរង់ចាំកម្ទេចចោលនៅពេលខាងមុខ៕ ប្រាថ្នា

ddd1

 


ចែករំលែក៖