ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះឈើមួយខ្នងត្រូវភ្លើងឆេះទាំងស្រុង ខណ:ម្ចាស់ផ្ទះរវល់ទៅញាំការគេ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ អគ្គីភ័យបានឆេះផ្ទះឈើមួយខ្នង ខណៈដែលម្ចាស់ផ្ទះរវល់ ទៅញាំការគេ ធ្វើឲ្យមានការ ភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ តែមិនអាចជួយយកទ្រព្យអ្វីបាននោះទេ ។

ហេតុការណ៍នេះកើតឡើង នៅចំណុច ទល់មុខមន្ទីរពេទ្យបង្អែក ខេត្តស្ទឹងត្រែង ភូមិព្រែក សង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង វេលាម៉ោង៨និង៣០នាទីយប់
ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ។ ភ្លើងរលត់ទៅវិញនៅវេលាម៉ោង៩និង១៥នាទីយប់ បន្ទាប់ពីឆេះផ្ទះនោះអស់ទាំងស្រុង ។

ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មូលហេតុមកពីទុស្សេខ្សែភ្លើង ព្រោះម្ចាស់ចេញទៅញាំការអស់មិនបានបិទប៉ារ៉ែតភ្លើង
ទើបបានបណ្តាលឲ្យអគ្គីភ័យឆេះ ។ សមត្ថកិច្ចបានចុះមកជួយពន្លត់អស់ទឹកបីរថយន្ត ក៏រលត់ក្នងកន្លះម៉ោងក្រោយ តែមិនអាចជួយយកសម្ភារ ឬទ្រព្យសម្បត្តិបាននោះទេ តែភ្លើងមិនបណ្តាលឲ្យរាលដាលឬឆ្លងទៅផ្ទះអ្នកជិតខាងនោះទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ម្ចាស់ផ្ទះឈ្មោះ ស៊ុន អ៉ី ជាមន្ត្រីយោធាប្រចាំការនៅអូច្រឡង់ឯប្រពន្ធឈ្មោះ ហៀង ធ្វើការនៅពេទ្យខេត្ត ៕ មាស សុផាត

 

img-20170102-wa0015 img-20170102-wa0011 img-20170102-wa0010 img-20170102-wa0012


ចែករំលែក៖