ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបើកការដ្ឋានស្ថាបនាផ្លូវជូនប្រជាពលរដ្ឋប្រើប្រាស់ខណៈប្រជាពលរដ្ឋស្នើរាប់ឆ្នាំមកហើយ

ចែករំលែក៖

ភ្នំពេញ៖ ដោយមានការសំណូម យ៉ាងទទូចពីសំណាក់បងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ភូមិទំនប់ ជាច្រើនខែឆ្នាំ មកហើយ ដើម្បីស្ថាបនាជាផ្លូវបំរើផលប្រយោជន៍សាធារណៈ ដែលការស្នើសុំនេះ បងប្អូនបានដាក់ជូនតាំងពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ រហូតទៅដល់សាលារាជធានីភ្នំពេញ និងក្រសួង មន្ទីរ ពាក់ព័ន្ធជាច្រើនទៀត ។

ឥឡូវរហូតមកដល់ពេលនេះ ការស្នើរសុំធ្វើផ្លូវ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទទួលបានផលជោគជ័យហើយ ដោយអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានដាក់គ្រឿងចក្រ ឈួសឆាយ និងវាយរបង ដើម្បីស្ថាបនាជាផ្លូវ សម្រាប់បំរើផលប្រយោជន៍រួមទូទៅ ក្រោមវត្តមានលោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងបងប្អូនប្រជាពលរដ្ឋរស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជាច្រើននាក់ផងដែរ កាលពីព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ។

លោក សារិន វណ្ណា ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ រាជធានីភ្នំពេញ
ដោយឡែក លោក ប៉ឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក៏បានមានប្រសាសន៍ឲ្យដឹងថា ការស្មើរសុំធ្វើផ្លូវ របស់បងប្អូនប្រជាពលរដ្ឋ រស់នៅសហគមន៍ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ប្រមាណជាង ១០០គ្រួសារនេះ គឺតាំងពីមិនទាន់កកើតខណ្ឌសែនសុខ មក ម៉្លេះ ។

ដោយឡែកសម្រាប់ខណ្ឌសែនសុខ ទើបតែបង្កើតឡើង ក្នុងអំឡុង ឆ្នាំ២០០៩ បំបែកចេញពីភូមិសាស្ត្រខណ្ឌឬស្សីកែវ ដូច្នេះបងប្អូនចង់បានផ្លូវ តាំងពីមុននេះទៅទៀត ។ ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា រាល់ការអភិឌ្ឍន៍អ្វីក៍ដោយ គឺត្រូវមានផលប៉ះពាល់ និងត្រូវដោះស្រាយជាច្រើន ដែលធ្វើឲ្យការស្ថាបនានេះ មានការយឺតយ៉ាវបន្តិច ប៉ុន្តែទន្ទឹមនិងនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានធ្វើការដោះស្រាយរួចរាល់អស់ហើយ ។ ជាក់ស្តែង ព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានដាក់គ្រឿងចក្រ ឈួសឆាយ និងវាយរបងប៉ះពាល់មួយកន្លែង ដើម្បីស្ថាបនាជាផ្លូវ សម្រាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ អាចធ្វើដំណើរទូទៅមកគ្រប់ពេលវេលា ។

ប្រសាសន៍លោក ប៉ឹល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ថ្លែងប្រាប់
នៅក្នុងសកម្មភាពនេះថា បងប្អូនប្រជាពលរដ្ឋ ដែលទទួលបានផលប្រយោជន៍ នៃការស្ថាបនាផ្លូវ នេះ ពួកគាត់ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ ក៏ដូចជាសាលារាជធានីភ្នំពេញ ដែលបានខិតខិតយកចិត្តទុកដាក់ដល់ពួកគាត់ ក្នុងការស្ថាបនាជាផ្លូវបេតុង សម្រាប់បំរើផលប្រយោជន៍ដល់មនុស្សទូទៅ ជាពិសេស គឺពួកគាត់ផ្ទាល់តែម្តង ដែលចង់បានផ្លូវនេះ ជាយូឆ្នាំមកហើយ ។
សូមបញ្ជាក់ឲ្យដឹងថា ផ្លូវដែលអាជ្ញាធរកំពុងបើកការស្ថាបនា ជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាស់នោះ គឺផ្លូវលេខ ១៩៧៤ តផ្ជាប់ពីផ្លូវលេខ១០០៣ ទៅដល់ផ្លូវ ៥៩៨ ប្រវែង ៤៦០ម៉ែត្រ ដែលមានទទឹង ប្រវែង ១០ម៉ែត្រ នឹងត្រូវបានបញ្ចប់ការស្ថាបនាទាំងស្រុង នៅក្នុងអំឡុង ខែមេសា ឆ្នាំ២០១៧ ៕ តុង សីហា

img-20170103-wa0027 img-20170103-wa0025 img-20170103-wa0024 img-20170103-wa0023 img-20170103-wa0022 img-20170103-wa0021


ចែករំលែក៖