ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះអាវុធមួយប្រ៉ាវក្នុងយុទ្ធនាការបង្រ្កាបបទល្មើសនេសាទនៅកន្លែងអភិរក្សជលផល

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ផ្ទុះអាវុធមួយប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់សំណាក់ប្រជាពលរដ្ឋ ខណៈកម្លាំងចម្រុះរួមមាន ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង យោធាសឹករងខេត្តពោធិ៍សាត់ រួមសហការគ្នាចេញល្បាតក្នុងកន្លែងអភិរក្សជលផល(កំពង់ប្រាក់) ប្រទះឃើញជនល្មើសកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍អួនអូសទឹកសាបបង្រ្កាបបានវត្ថុតាង ។

ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទឈានដល់ផ្ទុះអាវុធបង្កការភ្ញាក់ផ្អើលខាងលើនេះ អនុវត្តឡើងកាលពីវេលាម៉ោង៣និង១៦រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ នៅបឹងទន្លេសាប ក្នុងកន្លែអភិរក្សជលផល(កំពង់ប្រាក់) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ក្នុងកិច្ចប្រតិបត្តិការនេះ លោក ពិន វុទ្ធី នាយសង្កាត់រដ្ឋបាល ជលផលកំពង់លួងប្រាប់ថា យុទ្ធនាការបង្រ្កាបបទល្មើសនេសាទនេះ ខណៈដែលកម្លាំង កំពុងចេញល្បាតយាមកាមការពារ កន្លែងអភិរក្សជលផល(កំពង់ប្រាក់) គ្រានោះប្រទះឃើញជនមួយក្រុមកំពុងលួចធ្វើសកម្មភាពនេសាទ ដោយប្រើប្រាស់ឧបករណ៍ប្រភេទអួនអូសទឹកសាប ក្នុងនោះកម្លាំងធ្វើការបង្រ្កាបយ៉ាងប្រផាប់ប្រភីងជនល្មើសរត់គេចខ្លួន ដោយបន្សំនូវវត្ថុតាងជាក់ស្ដែងរួមមាន បាឡាឈើប្រវែង ៨.៥០ម៉ែត្រ ទទឹងប្រវែង ១.២០ម៉ែត្រ ជម្រៅ ១.០០ម៉ែត្រ ភ្ជាប់ដោយម៉ាសុីនម៉ាក(នីសាន់)កំលាំង ១៨០សេះចំនួន០១គ្រឿង អួនអូសទឹកសាបមុខទទឹងប្រវែង ៣០ម៉ែត្រ បណ្ដោយប្រវែង ២៥ម៉ែត្រ.ក្រឡា ០.០២ដល់ ០.០៤មីលីម៉ែត្រចំនួន ០១វង់.ខ្សែសម្រាប់អូសទាញប្រវែងចំនួន ១០០ម៉ែត្រ ពូថៅចំនួន ០១ កាំបិតចំនួន ០១ ត្រីចំរុះទម្ងន់ចំនួន ៤៥គីឡូក្រាម ចំណែកជនល្មើសបានហក់ចូលទឹករួចមានកាណូតបក្ខពួកមួយគ្រឿងផ្សេងទៀតមករំដោះយក ហើយបើកគេចខ្លួនយ៉ាងលលឿនបាត់ស្រម៉ោល ។

លោក នាយសង្កាត់បន្តថាទៀតថា វត្ថុតាងបានយកមករក្សាទុកនៅសង្កាត់រដ្ឋបាលជលផលកំពង់លួង ដើម្បីចាត់ការតាមនីតិវិធី ៕ បឹុម ពិន

img-20170103-wa0028

img-20170103-wa0029

img-20170103-wa0030

img-20170103-wa0031

img-20170103-wa0032

img-20170103-wa0033

 

 


ចែករំលែក៖