ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីបើកកិច្ច ប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានបើកកិច្ច ប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលមាន របៀបវារៈដូចខាងក្រោម ៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់ គណៈកម្មការទី៩ព្រឹទ្ធសភាសុំដាក់សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា ៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា ៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៥ នៅក្នុងរបៀបវារៈប្រជុំ វិសាមញ្ញព្រឹទ្ធសភានីតិកាលទី៣។

២-កំណត់របៀបវារៈកាលបរិច្ឆេទ និងសមាសភាពលេខាធិការប្រជុំវិសាមញ្ញ ព្រឹទ្ធសភា នីតិកាលទី៣ ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបាន កំណត់យកថ្ងៃពុធ ទី៤ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨ព្រឹកដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធ សភា នីតិកាលទី៣ដោយមានរបៀបវារៈតែ មួយគត់គឺពិនិត្យ និងឲ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពីវិសាធនកម្មមាត្រា៨ មាត្រា ៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា ៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៥ ៕ ហេង សូរិយា

23

unnamed dw


ចែករំលែក៖