ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ប្តីចុងបញ្ជូនទៅសាលាដំបូងខេត្តសង្ស័យវាយសម្លាប់ស្ត្រីអ្នកធ្វើនំលក់នៅស្រុកសំរោងទង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នគរបាលខេត្តកំពង់ស្ពឺបានបញ្ជូនបុរសជាប្តីលួចលាក់របស់ស្ត្រី រងគ្រោះខាងលើទៅសាលាដំបូងខេត្តកំពង់ ស្ពឺបន្ទាប់ពីឃាត់ខ្លួនសង្ស័យវាយសម្លាប់ មិនដឹងមូលហេតុ ប៉ុន្តែបុរសខាងលើមិន បានសារភាពរឿងវាយសម្លាប់ប្រពន្ធចុងនោះទេ។

ការបញ្ជូនបុរសសង្ស័យវាយសម្លាប់ ប្រពន្ធចុងនេះកាលពីថ្ងៃទី២ ខែមករា ឆ្នាំ ២០១៧ បន្ទាប់ពីឃាត់ខ្លួនបាន១ថ្ងៃ ប៉ុណ្ណោះ ។

លោក សម សាក់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាននិយាយឲ្យដឹងថា បុរសសង្ស័យដែលឃាត់ខ្លួននោះមានឈ្មោះ មុក ឈឿន អាយុ៦៤ឆ្នាំ មុខរបរធ្វើ ស្រែរស់នៅក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

តាមសម្តីរបស់បុរសសង្ស័យខាងលើបាននិយាយឲ្យដឹងថា រូបគេមិនបានសម្លាប់ ស្ត្រីជាប្រពន្ធចុងនោះទេហើយគេជាប្តីប្រពន្ធ លួចលាក់បាន៣ឆ្នាំតែងតែចេញចូលរស់នៅជាមួយគ្នាមែន។ ប៉ុន្តែនៅយប់កើតហេតុ រូបគាត់បានដេកនៅផ្ទះរបស់កូនក្នុងភូមិ កើតហេតុនោះដែរ ដោយមិនបានវាយ សម្លាប់ដូចការចោទរបស់សមត្ថកិច្ចនោះឡើយ។ បើទោះជាបុរសសង្ស័យមិនសារភាពអំពីទោសកំហុសក៏ដោយក៏តុលាការបញ្ជូនទៅពន្ធនាគាខេត្តដើម្បីឃុំខ្លួន ។

គួររំលឹកថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅមានករណីស្ត្រីម្នាក់ត្រូវ បានជនដៃដល់វាយសម្លាប់ដោយចបជីកបណ្តាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម ស្ថិត ក្នុងភូមិពាមឃ្លៃ ឃុំទំព័រមាស ស្រុកសំរោង ទង ខេត្តកំពង់ស្ពឺ ពេលដែលស្រ្តីរងគ្រោះនៅក្នុងផ្ទះតែម្នាក់ឯង ៕  សេនាស័ក្តិ

rr se


ចែករំលែក៖