ព័ត៌មានទាន់ហេតុការណ៍៖

មានតម្រុយករណីឃាតកម្មលើបុគ្គលិកក្រុមហ៊ុនអាហារបំប៉ន៣នាក់នៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ស្ត្រីម្នាក់ក្នុងចំណោម ជនរងគ្រោះ៣នាក់ ដែលត្រូវឃាតកអារកសម្លាប់ក្នុងរាត្រីឆ្លងឆ្នាំ២០១៧នោះបានធូរ ស្រាលអាចនិយាយបានខ្លះៗហើយបន្ទាប់ពីក្រុមគ្រូពេទ្យខិតខំសង្គ្រោះយ៉ាងយកចិត្តទុកដាក់បំផុតនៅឯមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយក៏បានដឹងពីតម្រុយឃាតក ដែលកំពុងគេចខ្លួនផងដែរ ។

មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា នារីរងគ្រោះខាងលើឈ្មោះ ឡេង ស្រីពៅ អាយុ១៨ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនអាហារបំប៉ន មានស្រុកកំណើត នៅភូមិការ៉េនជោរ ឃុំអង្គាញ់ ស្រុកទ្រាំង ខេត្តតាកែវ (របួសធ្ងន់លើផ្ទៃមុខអស់សាច់ ១ដុំ, អារកមុតបន្តិច, កាប់របួសដៃ, ទ្រូង និងក្បាលមុតបន្តិច)។ រីឯឃាតកឈ្មោះ ជា សុជៀន (ឈ្មោះនេះតុលាការបាន ចេញដីកាចាប់ខ្លួនហើយ) អាយុ២៣ឆ្នាំ ធ្វើការជាង១ឆ្នាំក្នុងក្រុមហ៊ុនជាមួយជនរងគ្រោះទាំង៣នាក់ មានទីលំនៅក្នុងឃុំ ស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

បច្ចុប្បន្នជនសង្ស័យរូបនេះកំពុងគេច ខ្លួននៅឡើយតែសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួននិងបានរកឃើញគណនីហ្វេសប៊ុក របស់ជនដៃដល់រូបនេះទៀតផងមានឈ្មោះ ភូ តឹកឡឹក ។

សមត្ថកិច្ចនិយាយថា ជនដៃដល់រូបនេះ បានដាក់ថ្នាំសណ្តំក្នុងទឹកឱ្យជនរងគ្រោះផឹក ទើបសម្លាប់ជនរងគ្រោះ។ ចំណែកនារី ដែលអាចនៅមានជីវិតខាងលើនាងនិយាយ ថា បានធ្វើពុតជាស្លាប់ទើបអាចរស់បាន បែបនេះ ៕ ហេង នរិន្ទ្រ

ew


ចែករំលែក៖