ខេត្តរតមគិរី ៖ មានករណីកាប់ទន្ទ្រានដីព្រៃចំការនៅលើផ្ទៃដីសហគមន៍ចំនួនប្រមាណ20ហិកតា នៅត្រង់ចំណុចអូរអិល ស្ថិតនៅភូមិភិ (ប៉ុស្តិ៍លេខ509) ឃុំសេសាន ស្រុកអូរយ៉ាដាវ។
របាយការណ៍ពីអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថា ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៨នឹង៣៥នាទីព្រឹក បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីសហគមន៍ឃុំសេសាន្ថអំពីករណីកាប់រានព្រៃដើម្បីយកដីធ្វើចំការជាកម្មសិទ្ធ កម្លាំងប៉ុស្ថ៍509(ភូមិភិ)ចំនួន3នាក់ បានចុះសហការណ៍ជាមួយកម្លាំងអធិការស្រុកអូរយ៉ាដាវចំនួន2នាក់ កម្លាំងប៉ុស្តិ៍នគរ បាលភូមិប៉ក់ញ៉ៃចំនួន3នាក់ កម្លាំងកងរាជអាវុធហត្ថ2នាក់ កម្លាំងរដ្ឋបាលព្រៃឈើ1នាក់ នឹងកម្លាំងប៉ុស្ថ៍រដ្ឋបាលសេសាន្ថ3នាក់ ដែលដឹកនាំដោយ ឡុងបុត ស៉ីឡាប នាយសង្កាត់រដ្ឋបាលព្រៃឈើបានចុះទៅត្រួតពិនិត្យមើលទីតាំងប្រជាពលរដ្ឋភូមិប៉ក់ញ៉ៃចូលកាប់ទន្ទ្រានព្រៃយកដីដើម្បីធ្វើចំការស្ថិតនៅភូមិសាស្ត្រខាងលើ ហើយចំការដែលកាប់ក្នុងនិយាមE: 0767261,N: 1524313, E: 0767186, N: 1523924។
ទាក់ទិនបញ្ហាខាងលើនេះ លោក សេក ឌុល មេប៉ុស្ថ៍ ភូមិភិ 509 បានឲ្យក្រុមអ្នកសារព័ត៌មានដឹងតាមទូរស័ព្ទថា ប្រជាពលរដ្ឋនៅឃុំសេសាន្ថកើតទុកមិនសុខចិត្តទៅលើសហគមន៍ឃុំប៉ក់ញ៉ៃដែលនាំគ្នាជាង50គ្រួសារមកកាប់ទន្ទ្រានព្រៃយកដីធ្វើចំការដែលជាដីព្រៃសហគមន៍រួមនៅជាប់ព្រំប្រទល់គ្នា ៕ វុទ្ធឦសាន