ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ឃាត់ខ្លួនជនល្មើសម្នាក់ប្រគល់ឱ្យមន្ត្រីជំនាញ

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងចម្រុះ ដឹកនាំដោយលោកអឿន ពៅ អភិបាលរងក្រុងសៀមរាប លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនរគបាលក្រុងសៀមរាប សហការជាមួយ ប្រជាការពារសហគមន៍នេសាទចុងឃ្នៀស និងសហគមន៍ជ្រាវ ក្រុមប្រឹក្សាសង្កាត់សរុបចំនួន៣៧នាក់ ប្រើប្រាស់កាណូតចំនួន០៧គ្រឿង បានចែកជា០៣ក្រុមចុះល្បាត និងទប់ស្កាត់បទល្មើសនេសាទចាប់ចំណុចខាងកើតកំពង់ផែ ក្នុងសង្កាត់ចុងឃ្នៀស រហូតដល់ព្រំប្រទល់សង្កាត់ជ្រាវ នឹងចាប់ចំណុចក្បាលជ្រោយ សង្កាត់ចុងឃ្នៀសរហូតដល់ចំណុចក្បាលថ្គោល ។

លោកអឿនពៅ អភិបាលរងក្រុងសៀមរាបបានប្រាប់ឱ្យដឹងថា ប្រត្តិបត្តិការណ៍ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នេះចាប់ពីម៉ោង ៨និង៣០នាទីព្រឹក រហូតដល់ម៉ោង ១៣និង០០នាទីរសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ចាប់ចំណុចខាងកើតកំពង់ផែ ក្នុងសង្កាត់ចុងឃ្នៀសរហូតដល់ព្រំប្រទល់សង្កាត់ជ្រា វនឹងចាប់ចំនុចក្បាលជ្រោយសង្កាត់ចុងឃ្នៀសរហូតដល់ចំណុចក្បាលថ្គោល រួចយកមកដុតបំផ្លាញចោលឧបករណ៍នេសាទមួយចំនួន រីឯ ជនល្មើស បានរត់គេចខ្លួនបាត់ បន្សល់នៅតែវត្ថុតាងប៉ុណ្ណោះ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ស្បៃមុងប្រវែង៣៧០០ ម៉ែត្រក្បាលបរ បានចំនួន០៣ គ្រឿងក្បាលដៃ សរុបចំនួន០៧គ្រឿងឈើចម្រឹងចំនួន១៥០០ដើម និងលែងកូនត្រីចំរុះបានចំនួន៦៥គីឡូក្រាមព្រមទាំងបាននាំខ្លួនជនសង្ស័យចំនួន០១នាក់ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវ រួចបានធ្វើការប្រគល់ឱ្យទៅមន្ត្រីជំនាញជលផល ដើម្បីចាត់ការតាមផ្លូវច្បាប់។

គួររម្លឹកផងដែរថា កន្លងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន មន្ត្រីជលផលខេត្តសៀមរាប ម្នាក់ពាក់ព័ន្ធ ករណីប្រព្រឹត្ត អំពើពុករលួយ ក្នុងទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ ដោយមន្ត្រីរូបនោះ បានបើកដៃឱ្យ មានបទល្មើសនេសាទជាថ្នូរទៅនឹង លុយយ៉ាងច្រើន សន្ធឹកសន្ធាប់។ ទោះជាយ៉ាងណាក្តី ការចាប់ខ្លួនមន្ត្រីជលផលរូបនោះ ដែលបាន ប្រព្រឹត្ត អំពើពុករលួយ ត្រូវបានការគាំទ្រ យ៉ាងខ្លាំងពីប្រជាពលរដ្ឋ និងមន្ត្រីអង្គការ សង្គមស៊ីវិល មួយចំនួនផងដែរ។

ប៉ុន្តែពលរដ្ឋបាន លើកឡើងថាមន្ត្រីជលផល រូបនោះ មិនអាច ប្រព្រឹត្តម្នាក់ឯង កើតទេ អាចមានការ ឃុបឃិតគ្នារជាប្រព័ន្ធ ដូច្នេះសូមឱ្យអង្គភាព ប្រឆាំង អំពើពុករលួយ មេត្តាគួរតែបើកការ ស៊ើបអង្កេតបន្ថែមទៀត ៕ ប៊ុន រិទ្ធី

res-1 res-2 res-3 res-4 res-5 res-6 res-7 res-8 res-9 res-10 res-11 res-12 res-13


ចែករំលែក៖