ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើគុណបានទោស ឃើញគេឈ្លោះគ្នា ចូលទៅឃាត់ ត្រូវគេវាយរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ ឃើញគេឈ្លោះគ្នាហើយបានរត់ទៅជួយឃាត់បែរជាធ្វើគុណបានទោស ត្រូវគេវាយរបួសផុងលលាដ៍ក្បាល សន្លប់ទន់ខ្លួនសាច់ញាតិនាំទៅប្តឹងបូ៉លីសបុ៉ស្តិ៍ចោមចៅ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួល ភូមិអូដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានសភាព សន្លប់វង្វេងបាត់ស្មារតី ទន់ខ្លួន ដោយសារត្រូវរបួសផុងលលាដ៏ក្បាល មិនទាន់ស្គាល់ឈ្មោះនៅឡើយ អាយុជាង២០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល កន្លែងកើតហេតុ ។

បើតាមប្អូនស្រីរបស់ជនរងគ្រោះ ប្រាប់ទាំងអារម្មណ៍ភ័យស្លន់ស្លោ គ្រាន់តែប្រាប់ថា មុនពេលកើតហេតុ មានមនុស្ស២នាក់បងប្អូន ស្នាក់នៅក្បែរខាងគ្នា កើតជម្លោះ ប្រតាយប្រតប់គ្នា ឃើញដូច្នោះ ជនរងគ្រោះបានចូលទៅឃាត់ តែត្រូវបាន ២នាក់បងប្អូននោះ វ៉ៃត្រូវ២ដងចប ចំក្បាល ដួលសន្លប់ស្តូក ។ ប្រភពបន្តទៀតថា ក្រោយពីឃើញជនរងគ្រោះ រងរបួសធ្ងន់ ដេកដួល ជនបង្ក២នាក់ខាងលើបាននាំគ្នាគេចខ្លួនបាត់ បន្សល់ទុក តែជនរងគ្រោះ ជាអាជ្ញាកណ្តាល រងរបួសធ្ងន់ ត្រូវបាន សាច់ញាតិ ឌុបនាំទៅប្តឹងនគរបាលបុ៉ស្តិ៍ចោមចៅ តែដោយសារ សភាពរបួសធ្ងន់ធ្ងរ និយាយមិនទាន់ចេញ ទន់ខ្លួនដូចបបរ នគរបាល អនុញាតិឲ្យជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យជាមុនសិន រងចាំដាក់ពាក្យបណ្តឹងជាក្រោយ អ្វីដែលសំខាន់គឺសុខភាព ។សុខាសែនជ័យ

image1 image2


ចែករំលែក៖