ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តវីស្តូបើកបុករថយន្ត Rang rover ពីក្រោយរងការខូចខាត និងបង្កការកកស្ទុះចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តវីស្តូមួយគ្រឿងជ្រុលបុកគូថរថយន្តRang roverពីក្រោយបណ្តាលអោយបែកកង់ខាងឆ្វេងចុះណែករថយន្តបង្កធ្លាក់កាង និងបង្កការកកស្ទុះចរាចរណ៍ផងដែរ។

ហេតការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារឯករាជ្យ១ តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌោធិ៍សែនជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកRang rover ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AE 0553 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកវីស្តីពណ៍សពាក់ស្លាកលេខភ្នុះពេញ 2P 9274 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នា ហើយបានបុកពីក្រោយបណ្តាលអោយរថយន្ត Rang roverបែកកង់ខាងឆ្វេង ចំណែករថយន្តបង្កធ្លាកកាងមុខរងការខូចខាត និងធ្វើអោយមានការកកស្ទុះចរាចរណ៍ផងដែរ។

ក្រោយពលកើតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកើតហេតុ និងសម្របម្រួលដោយភាគីខាងរថយន្តបង្កព្រមទទួលខុសចេញថ្លៃជួសជុល ទៅលើរថយន្ត Rang roverដើម្បីបញ្ចប់រឿង ៕ សុខាសែនជ័យ

image3 image1 image2


ចែករំលែក៖