ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនមនុស្ស៤នាក់ ជាមួយថ្នាំញៀន២កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៤នាក់ រួមនឹងថ្នាំញៀនចំនួន២កញ្ចប់តូច ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនគិតត្រឹមរយះពេល២ម៉ោង។

សមត្ថកិច្ចបានអោយដឹងថា លើកទីមួយកំលាងបានឃាត់ខ្លួនជនសង្ស័យ២នាក់ គឺទី១មានឈ្មោះ សន មករា ភេទប្រុស អាយុឆ្នាំ២៤ឆ្នាំ មុខរបរ ធ្វើសំណង់ ទី២ឈ្មោះ ពេញ វិផា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករោងចក្រអ្នកទាំងពីស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ដោយត់ខ្លួនកាលពវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លើកទី២ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀត គឺទី១ ឈ្មោះ ពេជ្រ សាវ៉េត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករោងចក្រស្នាក់នៅភូមិអន្លង់ សង្កាត់ព្រៃស ខណ្ឌដង្កោ។ទី២ឈ្មោះ អឹម លាងអុី ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកសំណង់ស្នាក់នៅភូមិសិរីដីដុស សង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ទាំង២នាក់នេះឃាត់ខ្លួននៅវេលាម៉ោង២១និង២០នាទីយប់ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ៣៧១ភូមិអូបែកក្អមសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើនេះ គឺកំលាំនគរបាលប៉ុស្តិ៍ទឹកថ្លាបានល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសដែលអាចកើតមានហើយក៍ឃើញជនសង្ស័យទាំង៤នាក់នេះជាបន្តបន្ទាប់ដោយឆែករកឃើញថ្នាំញៀនចំនួន២កញ្ចប់តូចនៅជាប់ខ្លួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមនឹងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី ៕ តុង សីហា

sres-4 sres sres-1 sres-2 sres-3


ចែករំលែក៖