ភ្នំពេញ ៖ កម្លាំង នគរបាល នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ បាន បន្ត ចុះ ត្រួត ពិ និ ត្រ ការ រស់ និង ធ្វើការ ដោយ ខុសច្បាប់ ចំពោះ ជនជាតិ វៀតណាម នៅ ចំណុច ភូមិ កណ្តាល ទី ១ សង្កាត់ ច្បារអំពៅ ទី ២ ខណ្ឌ ច្បារអំពៅ កាលពី ម៉ោង ៦ ព្រឹក ថ្ងៃទី ៤ ខែមករា ឆ្នាំ ២០១៧។
ការចុះ ត្រួតពិនិត្យ ខាងលើ ដឹកនាំ ដោយ លោក ឧ ត្ត ម សេនីយ៍ ទោ អ៊ុក ហៃ សីឡា ប្រធាន នាយកដ្ឋាន ស៊ើប អ ង្កេ ត និង អនុវត្ត នីតិវិធី នៃ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង មានការ សម្របសម្រួល ឯកភាព ពី ព្រះរាជអាជ្ញាររង អម សាលាដំបូង រាជធានី ភ្នំពេញ លោក សៀង សុខ ផងដែរ ។
ជា លទ្ធ ផល គឺ សមត្ថកិច្ច បានធ្វើ ការត្រួត ពិ និ ត្យ លើ ជនជាតិ វៀតណាម ចំនួន ៤៣ នាក់ ក្នុងនោះ ស្រី ១៩ នាក់ ប៉ុន្តែ ក្នុងចំណោម នោះ មាន ១៨ នាក់ ស្រី ៩ នាក់ ពុំមាន លិខិតឆ្លងដែន និង ឯកសារ ពាក់ព័ន្ធ មួយចំនួន ត្រឹមត្រូវ ដូច្នេះហើយ ពួកគេ ទាំង ១៨ នាក់ ត្រូវ ឃាត់ខ្លួន ភ្លាមៗ បញ្ចូនទៅ កាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី ចាត់ការ តាម នីតិវិធី ។
លោកឧ ត្ត ម សេនីយ៍ ទោ អ៊ុក ហៃ សីឡា ឲ្យដឹងថា ចំពោះ ជនបរទេស ណា ដែល ចូលមក រស់នៅ និង ធ្វើការ ដោយ ខុសច្បាប់ ដោយ គ្មាន ភ្ជាប់ ជាមួយ លិខិតឆ្លងដែន ឬ ឯកសារ ពាក់ព័ន្ធ ផ្សេង នោះ ពួកគេ នឹងត្រូវ ឃាត់ខ្លួន បញ្ចូនទៅ កាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី កសាង សំណុំបែបបទ ស្នើ ទៅ ក្រសួងមហាផ្ទៃ សុំបណ្តេញ ចេញពី កម្ពុជា ទៅកាន់ ប្រទេស ដើម ខ្លួន វិញ នៅពេល ខាងមុខ ៕ សណ្តោស