ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងបរិស្ថានអនុញ្ញាតឱ្យលោក Nick Beresford ចូលជួបពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋ មន្ត្រីក្រសួងបរិស្ថានបានអនុញ្ញាតឱ្យលោក Nick Beresford នាយកកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះ រាជាណាចក្រកម្ពុជាចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ច សហប្រតិបត្តិការក្នុងក្របខ័ណ្ឌកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការ អភិរក្សជីវចម្រុះ និងការអភិវឌ្ឍទីក្រុង ដោយនិរន្តរភាព ស្របតាមគោលដៅអភិ វឌ្ឍដោយចីរភាពរបស់អង្គការសហប្រជាជាតិកាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ ២០១៧ នៅទីស្តីក្រសួងបរិស្ថាន ។

លោក រដ្ឋមន្ត្រីបានសម្ដែងការស្វាគមន៍ និងជម្រាបជូនលោកនាយកកម្មវិធីអភិវឌ្ឍ អង្គការសហប្រជាជាតិអំពីស្ថានភាព និង វឌ្ឍនភាពការងាររបស់ក្រសួងបរិស្ថានដោយ បានរំលេចឱ្យឃើញសមិទ្ធផលនានាកើត ចេញពីការធ្វើទំនើបកម្មស្ថាប័ន ។

លោករដ្ឋមន្ត្រីក៏បានបញ្ជាក់ថា ដោយ ឈរលើស្មារតីម្ចាស់ការ និងគំនិតច្នៃប្រឌិតក្នុងការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជាក្រសួងបរិស្ថានសូមស្វាគមន៍ និងបើកទូលាយឱ្យមានការចូលរួមឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងភាពជាដៃគូដើម្បីសម្រេចឱ្យបានជោគជ័យនូវបំណងជាយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមកម្ពុជាមួយដែលមានពណ៌បៃតង បរិស្ថានល្អស្អាត និងភាពសុខដុមរមនា សម្រាប់ប្រជាជនគ្រប់រូបនិងគ្រប់ៗជំនាន់។

ជាមួយគ្នានេះដែរភាគីទាំង២ក៏បាន ឯកភាពជាគោលការណ៍ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំង២លើវិស័យបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត ៕ ហេង សូរិយា

ew


ចែករំលែក៖