ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់លោតពីលើស្ពានអាកាស៧មករារងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានលោតពីលើស្ពានអាកាស៧មករាចុះមកក្រោមហើយនិយាយស្តីមិនដឹងមូលហេតុបង្កការភ្ញាក់ផ្អើលដល់ប្រជាការពារមេភូមិនិងអ្នកធ្វើដំណើរតាមផ្លូវកាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧ ស្ថិត នៅក្រោមស្ពានអាកាស៧កមរា ខាងលិច ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែន សុខ រាជធានីភ្នំពេញ។

តាមសាក្សីជាអ្នករត់ម៉ូតូឌុបនិងរ៉ឺម៉កម៉ូតូនៅស្ថានីយប្រេងឥន្ធនៈកាល់តិចបានឲ្យ ដឹងថា បុរសខាងលើតែងតែនៅក្រោមស្ពានជារៀងរាល់ថ្ងៃហើយមកដល់ថ្ងៃកើតហេតុ គេបានឃើញគាត់ដើរឡើងតាមស្ពានពី លិចទៅកើតបានបន្តិចស្រាប់តែគាត់លោតចុះពីមកខាងក្រោម ដោយសារគ្មាននរណាម្នាក់អាចហាមឃាត់បានឡើយ។ ដោយ ការលោតពីលើស្ពានមានកម្ពស់៤ម៉ែត្រ បណ្តាលឲ្យគាត់រងរបួសកែងដៃនិងជង្គង់ថែមទាំងនិយាយរវើយរវាយមិនអាច បញ្ជាក់ថាការលោតរបស់គាត់មកពីរឿង អ្វី។

មេភូមិត្រពាំងឈូកបានមកដល់កន្លែងកើតហេតុនិងបានទាក់ទងទៅរថយន្ត សង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ)មកដឹកយកទៅព្យាបាលភ្លាមៗផងដែរ។

ប្រភពពីប្រជាពលរដ្ឋនៅម្តុំនោះបានឲ្យដឹងថា នៅខាងក្រោមស្ពានអាកាស៧មករា គេសង្កេតឃើញមានក្មេងអនាថា មកដេកខាងក្រោមស្ពាននេះតាំងពីយប់ជ្រៅរហូតដល់ព្រឹក។

ជាក់ស្តែងនៅពេលបុរសខាងលើបានលោតចុះមកក៏មានយុវជនម្នាក់ដេកលក់យ៉ាងសុខស្រួលផងដែរ៕ ហេង នរិន្ទ្រ

photo_2017-01-04_12-35-15


ចែករំលែក៖