ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់កំពង់ចម្លងនិងប្រជាពលរដ្ឋដង្ហោយអាជ្ញាធរឲ្យធ្វើស្ពានឆ្លង

ចែករំលែក៖

 

ខេត្តស្ទឹងត្រែង: ម្ចាស់ទូកដ ក៏ដូចប្រជាពលរដ្ឋបានដង្ហោយហៅអាជ្ញាធរឲ្យជួយធ្វើស្ពានឈើឆ្លងមួយដល់ពួកគាត់ ដោយមានការលំបាក ពេលធ្វើដំណើម្តងៗ ជាពិសេសនៅរដូវវស្សា ពួគគាត់សូមសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភូមិ ឃុំ ស្រុក និងខេត្តធ្វើយ៉ាងណា ជួយដោះស្រាយធ្វើស្ពានមួយខ្សែនេះផង ដើម្បីងាយស្រួលពួកគាត់ធ្វើដំណើរ និងដឹកផលកសិកម្ម ដែលស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ជាប់ជាមួយភូមិពងទឹក ឃុំអូររី ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

លោកពូម្នាក់ឈ្មោះ ល៉ីវ លុច ជាម្ចាស់ទូកដចម្លងបានត្អូញត្អែរថា ពីមុន គាត់បានដេញថ្លៃ១០លានរៀលសម្រាប់កំពង់ចម្លងនេះដើម្បីបង់ជូនឃុំ ។ លោកបន្តថា ការយកសេវា មនុស្សម្នាក់ ម៉ូតូ១គ្រឿងតម្លៃ២ពាន់រៀល, គោយន្តកន្ត្រៃ១គ្រឿង២ម៉ីនរៀល តែឥឡូវនេះ ចុះសល់តែពាក់កណ្តាល ទើបគាត់មានការលំបាក ម្យ៉ាងវិញទៀត មិនបានចំណេញអ្វីនោះទេ ទើបគាត់សុំឲ្យអាជ្ញាធរសាងសង់ស្ពានឆាប់ៗ ។

ស្ត្រីម្នាក់ជាគ្រូបង្រៀន បានរៀបរាប់មិនសូវខុសគ្នានឹងម្ចាស់ទូកដនោះដែរ ។ អ្នកគ្រូបញ្ជាក់ថា បញ្ហាដែល លំបាកជាងគេ ពេលឆ្លងទៅបង្រៀនសិស្សម្តងៗ តែងតែជិះឆ្លង ជាពិសេស ខែវស្សារអិល ធ្វើឲ្យគាត់មានការភ័យខ្លាច មិនចង់ទៅបង្រៀនសិស្ស ។

ជុំវិញរឿងខាងលើនេះដែរ លោកខឹម សុខា មេឃុំកាំងចាមបានឲ្យដឹងថា បញ្ហាធ្វើស្ពាននោះគ្មានគំរោងនោះទេ បើធ្វើ មានតែធ្វើស្ពានធម្មតាសម្រាប់មនុស្សឆ្លងតែប៉ុណ្ណោះ មិនអាចឆ្លងបានទេ ចំពោះគោយន្ត និងរថយន្តនោះ ហើយបច្ចុប្បន្ននេះ បានបញ្ចុះតម្លៃ៥០ភាគរយ ។ តែក្នុងឆ្នាំថ្មី២០១៧នេះ នៅមិនទាន់មានគម្រោងដាក់ឲ្យដេញថ្លៃនៅឡើយទេ។

ចំពោះ លោក ថោង ស្រាន់ អភិបាលស្រុកថា ឡាបរីវាត់ បានឲ្យដឹងថា បញ្ហាធ្វើស្ពានខាងលើលោកថា ចាំរុះរើស្ពានម៉ាឡេនៅស្រែពកសិន និងយកមកធ្វើទាំងស្ពាននៅឃុំអូរស្វាយផងដែរ តែបច្ចុប្បន្នគំរោងមាន តែមិនទាន់កំណត់ថា រុះរើពេលណាទេ។

គួររំលឹកផងដែរថា: បញ្ហាសាងសង់ស្ពានថ្មីឲ្យប្រជាពលរដ្ឋធ្វើដំណើរនោះ ការសន្យារបស់លោកអភិបាលស្រុកថា ចាំរុះរើ ស្ពានម៉ាឡេ ដើម្បីយកមកធ្វើស្ពានទាំងពីរខាងលើនោះ ប្រជាពលរដ្ឋថា ជាសន្យាខ្យល់ព្រោះឭជាច្រើនឆ្នាំហើយ មិនទាន់ឃើញបានលទ្ធផលនៅឡើយទេ ។

ប្រហែលចាំឲ្យ (ក្រុមហ៊ុនស៊ីវហ្គេច)ដឹកឈើអស់សិនទើបរុះ ៕ មាស សុផាត

5 1 2 3 4


ចែករំលែក៖