ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧បានបញ្ជូន កងវិស្វកម្មលេខ៣៦៩ ចំនួន១៨៤នាក់ទៅ ប្តូរវេនជាមួយកងវិស្វកម្មលេខ៩៣៦ចំនួន ១៨៤នាក់ និងកងពេទ្យកម្រិតពីរលេខ ៩០៨ចំនួន៧៩នាក់ ដែលបានសម្រេចភារកិច្ចក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅ សាធារណរដ្ឋលីបង់ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គម េបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ។
លោក Alexandre Huynh តំណាងអ្នក សម្របសម្រួលអង្គការសហប្រជាជាតិបាន មានប្រសាសន៍ថា កម្ពុជាបានក្លាយជាប្រទេស មួយដែលបញ្ជូនកងកម្លាំង និងអ្នកជំនាញ បច្ចេកទេសរបស់ខ្លួនទៅចូលរួមបេសកម្ម រក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ (UN) គិតចាប់តាំងពីឆ្នាំ២០០៦ រហូត ដល់បច្ចុប្បន្ននេះមានចំនួន៤១៨០នាក់ ក្នុងនោះមានស្រី១៥១នាក់ បានទៅបំពេញ បេសកកម្ម នៅប្រទេសស៊ូដង់ស៊ូដង់ខាង ត្បូង អាហ្រ្វិកកណ្តាលឆាដ ស៊ីរី លីបង់ និង ប្រទេសម៉ាលី ។
លោក Alexandre Huynh បានថ្លែង បន្ថែមថា កម្ពុជាបានផ្តល់ការគាំទ្រដល់ ប្រតិបត្តិការសន្តិភាពរបស់អង្គការសហ ប្រជាជាតិឆ្លើយតបទៅនឹងជម្លោះដែល មានភាពស្មុគស្មាញ និងការការពារដល់ជន ស៊ីវិលដែលជាភារកិច្ចដ៏មានសារសំខាន់ ។
លោក Alexandre Huynh បានបន្តថា ការបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្ម របស់កងកម្លាំងកម្ពុជានឹងនាំមកនូវកិត្តិយស ជូនទាំងអង្គភាព ទាហានរួមជំនាន់ និង ប្រទេសជាតិទាំងមូល ព្រោះការលះបង់ ដើម្បីសន្តិភាព សន្តិសុខ មិត្តភាពជា លក្ខណៈ អន្តរជាតិដែលមានន័យថា ប្រទេសកម្ពុជាបានផ្តល់គំរូសម្រាប់ពិភពលោក ។
លោកបានបញ្ជាក់ថា នេះជាការតាំង ចិត្តប្រកបដោយមនុស្សធម៌ សម្រាប់ជួយ ដល់អ្នកដទៃក្នុងការចែករំលែកជំនាញ ដល់បណ្តាប្រទេសនានា ដែលកំពុងរងទុក្ខ ដោយសារជម្លោះឱ្យមានសន្តិភាពជាក់ ស្តែង និងជាប្រភពនៃការលើកទឹកចិត្ត ដ៏មានតម្លៃដល់ប្រទេសជាច្រើនទៀត ។
ជាមួយគ្នានោះនាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា រាជ រដ្ឋាភិបាលបានខិតខំប្រឹងប្រែងអនុវត្តកម្ម វិធីកំណែទម្រង់នានាដែលបានកំណត់ក្នុង យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ប្រកបដោយឆន្ទៈមុតស្រួច សំដៅធានានូវ ការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បី កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព នៅកម្ពុជា ។
លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា កម្ពុជានៅតែចាត់ទុកថា សន្តិភាពគឺជាកត្តាចម្បងបំផុតជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការ អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ កម្រិតជីវភាពរបស់ប្រជាជនឱ្យកាន់តែ ប្រសើរ ។ តាមរយៈការអនុវត្តគោល នយោបាយឈ្នះ=ឈ្នះបានធ្វើឱ្យកម្ពុជា មានស្មារតី មហាសាមគ្គីជាតិ និងឯកភាព ជាតិ ប្រកបដោយជោគជ័យ ក្នុងការ រក្សាសុខសន្តិភាព ក្នុងប្រទេសព្រមទាំង ប្រែក្លាយជា ប្រទេសមួយដែលបានផ្តល់ វិភាគទានយ៉ាងសកម្មដល់វិស័យប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបានបង្ហាញពីចក្ខុវិស័យគោល ដៅធានានិរន្តរភាព នៃការអភិវឌ្ឍថ្មីៗ ការបញ្ជូនកងកម្លាំងរក្សាសន្តិភាព នា ពេលអនាគត និងប្តេជ្ញាបន្តវិភាគទានចូល រួមបំពេញបេសកម្មក្រោមឆត្រអង្គការ សហប្រជាជាតិ ជាមួយសហគមន៍អន្តរ ជាតិ ដើម្បីស្វែរកសន្តិភាពជូនប្រទេសដទៃ នៅលើពិភពលោក ។
សូមបញ្ជាក់ថា កម្មវិធីទទួលដំណើរ មាតុភូមិនិវត្តន៍របស់កងទ័ព បញ្ចប់បេសក កម្មវិញនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ស្ថិតក្រោមអធិបតីភាព នាយ ឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅមូលដ្ឋាន ទ័ពអាកាសពោធិ៍ចិនតុង ៕ សុខដុម