ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធាណការ សហការជាមួយមន្ទីរសាធាណការខេត្តប៉ៃលិនចុះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័តនៅខេត្តប៉ៃលិនរយៈពេល៣ថ្ងៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ចុះត្រួតពិនិត្យលក្ខណៈបច្ចេករថយន្ត (ឆៀក) ដែលផុតតំណត់ ការចុះនេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទល់មុខសាលាខេត្តប៉ៃលិន ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។

ប្រភពព័ត៌មានពីមន្រ្តីបច្ចេកទេសដែលប្រតិបត្តិការនៅទីនោះបានឱ្យដឹងថា រថយន្ត ចល័តសម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ក្រសួង បានចុះធ្វើឆៀកទូទាំងប្រទេស សម្រាប់ខេត្តណាដែលគ្មានទីតាំងរោងឆៀក ហើយការចុះតាមបណ្តាខេត្តផ្សេងៗមានរយៈពេល៣ ថ្ងៃដូចគ្នា បើទោះបីជាមានរថយន្តមកធ្វើឆៀកច្រើនគ្រឿងយ៉ាងណាក៏ដោយ ។

ប្រភពបន្ត ទៀតថា សម្រាប់លក្ខខណ្ឌដែលធ្វើឆៀក ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប័ណ្ណសំគាល់រថយន្ត បើរថយន្តគ្មានស្លាកលេខ ត្រូវមានក្រដាសព័ន្ធ ។

ការធ្វើឆកនេះ មិនមានផាកពិន័យអ្វីទាំងអស់ បើទោះបីរថយន្តនោះកន្លងមកមិនធ្លាប់ចូលឆៀកក៏ដោយ ពេលនេះត្រូវបង់តាមតម្លៃក្នុងតារាង ដែលព្យួរនៅជិតទីតាំងនោះ ។

ពលរដ្ឋដែលចូលមកធ្វើឆៀកបាននិយាយដូចៗគ្នាថា ពួកគាត់សម្តែងនូវការរីករាយ សប្បាយចិត្ត ដោយកន្លែងមក មិនដែលធ្លាប់ឃើញមានខាងក្រសួងចុះមកធ្វើឆៀកដល់មុខ ផ្ទះគាត់ដូច្នេះទេ ពួកគាត់ត្រូវចំណាយពេលទៅធ្វើឆៀកនៅឯខេត្តបាត់ដំបង នាំឱ្យមានការ លំបាកយ៉ាងខ្លាំង ។

ពួកគាត់បានសំណូមពរដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សូម ឱ្យនាំយករថយន្តចល័តត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ ចុះមកខេត្តប៉ៃលិន ឱ្យបានញឹ កញាប់ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល២ថ្ងៃនេះ មានរថយន្តគ្រប់ប្រភេទចូលមកធ្វើឆៀកកន្លែ ងនេះរាប់រយគ្រឿងឯណោះ ដោយខ្លះធ្វើឆៀករួច និងខ្លះទៀតមិនទាន់រួចរាល់នៅឡើយទេ ហើយតាមការសន្និដ្ឋានរយៈពេល៣ថ្ងៃនេះ មិនអាចធ្វើឆៀករថយន្ត អស់នោះទេ ៕ស សារ៉េត

img-20170104-wa0091 img-20170104-wa0090 img-20170104-wa0089 img-20170104-wa0088 img-20170104-wa0087 img-20170104-wa0086 img-20170104-wa0085 img-20170104-wa0084 img-20170104-wa0083


ចែករំលែក៖