ខណ្ឌពោធិ៍សាត់៖ ប្រទះឃើញសាកសព បុរសម្នាក់ក្នុងថ្លុកទឹក បង្កការភ្ញាក់ផ្អើល ដល់សំណាក់ប្រជាពលរដ្ឋនិងអាជ្ញាធរមានសមត្តកិច្ច ដែលត្រូវបានគេ សង្ស័យបណ្ដាលមកពីស្រវឹងស្រាជោកជាំ ក៏ដើរធ្លាក់ចូលថ្លុក ទឹកលង់ស្លាប់បែបនេះតែម្ដង។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ ត្រង់ចំណុចក្បែចិញ្ចើមផ្លូវចូលវត្តអូរសោម ស្ថិតក្នុងភូមិ-ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រុន សល់ ភេទប្រុស អាយុ ៣៧ឆ្នាំ ស្រុកកំណើតនៅភូមិតាង៉ែត ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពខាងលើបន្តថា ក្រោយមានការភ្ញាក់ផ្អើលនិងទទួលបានព័ត៌មាន ខណៈប្រទះឃើញសាកសពនេះ សមត្តកិច្ចបានសហការគ្នាចុះពិនិត្យជាក់ស្ដែង ប៉ុន្តែពុំមានឃើញ ស្លាកស្នាមអ្វីគួរឲ្យសង្ស័យជាប់ពាក់ព័ន្ធក្នុងករណីឃាត់កម្មនោះទេ សាកសពបុរសរងគ្រោះអាចបណ្ដាលមកពីស្រវឹងស្រាខ្លាំងពេក ហើយក៍បានដើរដួលធ្លាក់ចូលថ្កុកទឹកដែលស្ទើរតែមិនគួរឲ្យជឿថាលង់ស្លាប់សោះ។
ប្រភពដដែលបន្តទៀតថា ក្រោយពីបានពិនិត្យរួចរាល់មកហើយនោះ កបានប្រគល់ សាកសពឲ្យក្រុមគ្រួសារសាច់ញាតិ មកទទួលយក ទៅចាត់ចែងតាមប្រពៃណី ៕ បឹុម ពិន