ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តឡិចស៊ីសបុកតកន្ទុយរថយន្ត២គ្រឿងបណ្តាលឲ្យខ្ទេចមួយចំហៀង

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិចិនស្រវឹងស្រាជោកជាំបើករថយន្តបង្កម៉ាកឡិចសុីសRX300 ពណ៌ស្ករបើកទៅបុករថយន្តឡិចស៊ីសRX 330 ពីក្រោយដែលឈប់នៅស្តុប ហើយ រុញទៅបុករថយន្តមួយគ្រឿងទៀតម៉ាករ៉េវ៤បណ្តាលឲ្យខូចខាតខ្ទេចអស់មួយចំហៀងខាងឆ្វេង។

ហេតុការណ៍នេះបង្កឲ្យការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះ មុនីវង្សនៅចំណុចជិតធនាគារកាណាឌីយ៉ាស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេល កើតហេតុគេឃើញបុរសម្នាក់ជាជនជាតិចិនស្រវឹងស្រាជោកជាំបើករថយន្តបង្កម៉ាកឡិចស៊ីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2M-7001 ធ្វើដំណើរតាមបណ្តោយ ផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនមិនបានមើលថាមាន រថយន្ត២គ្រឿង មួយគ្រឿងម៉ាកឡិចសុីស 330ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ2AE-6692 និងមួយគ្រឿងទៀតម៉ាកRAV4 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AK-1303 នៅពីមុខដែលកំពុងតែឈប់ភ្លើងស្តុបពណ៌ក្រហមក៏ត្រូវរថយន្តជនជាតិចិនបើកលឿនបុកតគ្នាពីក្រោយចំពេញទំហឹងបណ្តាលឲ្យ រថយន្តឡិចស៊ីស៣៣០រុញទៅផ្ទប់នឹងគូទ រថយន្តRAV4បណ្តាលឲ្យខូចខាតខ្ទេចមួយកំណាត់ខាងឆ្វេង ចំណែករថយន្តឡិចស៊ីសក្រពឹតគូទក្រោយខាងស្តាំចំណែករថយន្ត RAV4 វិញខូចខាតបន្តិចតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុភាគីទាំងសង ខាងបានជជែកគ្នាមិនត្រូវក៏ត្រូវខាងរថយន្ត រងគ្រោះប្រគល់រថយន្តទាំងអស់ឲ្យសមត្ថ កិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជ ធានីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ចាន់ធឿន

se-3 se se-1 se-2


ចែករំលែក៖