ព័ត៌មានទាន់ហេតុការណ៍៖

ផ្លោះរបងចូលលួចគ្រឿងបន្លាស់រថយន្តម្ចាស់ឃើញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បានផ្លោះរបងចូលទៅលួចយកគ្រឿងបន្លាស់រថយន្តនៅក្នុងឃ្លាំងស្តប់គ្រឿបន្លាស់រថយន្តហើយត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់អោយសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចំណុចឃ្លាំងស្តប់សំភារៈគ្រឿងបន្លាស់រថយន្តមួយកន្លែង ស្ថិតក្នុងក្រុម៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនសង្ស័យមានឈ្មោះ ស ដារ៉ា ភេទប្រុសអាយុមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងកេងកង ខណ្ឌចំការមន និងមានស្រុកកំណើតភូមិព្រៃគគីរ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ចំណែកជនរងគ្រោះមានឈ្មោះ គឹម ជរ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរគ្រឿងបន្លាស់រថយន្តស្នាក់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

ប្រភពពីម្ចាស់ឃ្លាំងបានអោយដឹងថា មុនពេលកើតហេតុរូបគាត់បានកម្មករធ្វើការតាមធម្មតាក្នុងឃ្លាំងខាងលើ ពេលដែលកម្មកកំពុងធ្វើការ ស្រាបតែឃើញជនសង្ស័យបានលួចយកគ្រឿងម៉ាញ៉េរថយន្តម៉ាកឡិចស៊ីសជាគ្រឿងបន្លាស់ប្រុងដើរចេញ ពេលនោះកម្មករក្នុងនោះចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្តង។

ប្រភពពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានប្រជាការពារសង្កាត់ភ្នំពេញថ្មីថា មានករណីចាប់បានជនសង្ស័យចូលលួចគ្រឿងបន្លាស់រថយន្តភ្លាមសមត្ថកិច្ចប៉ុស្តិ៍ និងកំលាំងអន្តរាគមន៍ពិសេសរាជធានីបានចុះមកដល់ជួយអន្តរាគមន៍ និងនាំខ្លួនជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍។

ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលខ្លួនចូលលួចគ្រឿងបន្លាស់រថយន្តនេះ ព្រោះតែខ្លួនគ្មានលុយចាយ។

បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋាលភ្នំពេញថ្មី និងកសាងសំណុំរឿងបញ្ជួនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្ត៕ តុង សីហា

dw-3 dw dw-1 dw-2


ចែករំលែក៖