ខេត្តកំពត៖ មានការភ្ញាក់ផ្អើលមួយ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថាបានប្រទះឃើញសាកសព បុរសវ័យចំណាស់ម្នាក់ដេកស្លាប់ទាំងកាយអាក្រាតនៅចំណុចផ្ទះជួលស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុង កំពត ខេត្តកំពត កាលពីព្រឹកថ្ងៃទី៤ ខែ មករា ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីរយុត្តិធម៌ នៃទីបញ្ជការកងរាជអាវុធហត្ថខេត្តកំពតបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចចុះទៅ ដល់កន្លែងកើតហេតុបានធ្វើការពិនិត្យ ឃើញថា ការស្លាប់របស់បុរសវ័យចំណាស់ខាងលើនេះគឺបណ្តាលមកពីខ្យល់គរ ។
គួរបញ្ជាក់ដែរថា បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា សាកសពឈ្មោះ នួន សន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។ ក្រោយ ពីបានធ្វើការពិនិត្យរួចរាល់សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រ