ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរត្រូវរថយន្តដឹកសុីម៉ង់ត៍បុក និងកិនស្លាប់ម្នាក់

ចែករំលែក៖

 
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង ខណៈជួបគ្រោះថ្នាក់ចរាចរដោយសារតែគាត់ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរក្នុងល្បឿនលឿន ហើយត្រូវរថយន្តដឹកសុីម៉ង់ត៍បុកអូសបណ្ដាលអោយស្លាប់ភ្លាមៗតែម្តង ។

គ្រោះថ្នាក់ចរាចរដ៍រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៧ ចំណុចមុខស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិតតាមបណ្ដោយផ្លូវ ភ្នំពេញ ហាណូយ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះ ម៉ូតូមួយគ្រឿងម៉ាកហ្រ្វេស ពណ៌កាប់សាតាំង មួយគ្រឿង ពាក់ស្លាកលេខ កំពត ១D ៩៣៦១ បើកបរតាមផ្លូវខាងលើក្នុង ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ហើយលុះមលដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានជិះឆ្លងផ្លូវមកខាងឆ្វេងចូលក្នុងគន្លងផ្លូវខាងគេ (បញ្រ្ចសទិសដៅ)ហើយពេលនោះ ស្រាប់តែមានរថយន្តដឹកសុីម៉ង់ត៍មួយគ្រឿងរបស់ក្រុមហ៊ុន K Cement ពាក់ស្លាកលេខ ភ្នំពេញ 3A 2620 បានបើកមកពីត្បូងទៅជើងត្រូវ ទិសដៅចរាចរក្នុងល្បឿនលឿនដូចគ្នា ក៏ជ្រុលទៅបុក និងម៉ូតូខាងលើពេញទំហឹងកិនបណ្ដាលអោយជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ហើយរថយន្តបានបើកទៅមុខប្រមាណជា១០០ម៉ែត្រពីកន្លែងកើតហេតុ ទើបអ្នកបើកបរឈប់រថយន្តចុះរត់គេចខ្លួនបាត់ ទុកតែរថយន្តចោលនៅទីនោះតែប៉ុណ្ណោះ ។

ប្រភពពីអ្នកមីងម្នាក់ឈ្មោះ ណារត្ន័ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរអ្នកលក់បាយ ស្នាក់នៅជិតកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះដែលជាសពមានឈ្មោះ ហៀប ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរប៉ះកង់ចល័ត ស្នាក់នៅកន្លែងប៉ះកង់ ក្នុងភូមិបន្លាស្អិត ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ស្រុកកំណើតស្រុកកោះធំ ខេត្តកណ្ដាល ។

ក្រោយពេលកើតហេតុ សពត្រូវបានសមត្ថកិច្ចដឹកយកទៅតំកល់នៅវត្ត ទឹកថ្លា ដើម្បីស្វែងរកសាច់ញាតិ ចំនែកឯរថយន្ត និងម៉ូតូត្រូវបានយកទៅរក្សាទុកនៅការិយាល័យស្នងការរាជធានីរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

img-20170110-wa0001 img-20170110-wa0002 img-20170110-wa0003 img-20170110-wa0004 img-20170110-wa0005 img-20170110-wa0006 img-20170110-wa0007 img-20170110-wa0008


ចែករំលែក៖