ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានឃាត់ខ្លួនមនុស្សចំនួន៥នាក់ យកទៅសួរនាំ បន្ទាប់ពីទទួលបញ្ញើម៉ូតូ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលមានការបាត់បង់ បែជាមិនទទួលខុសត្រូវទៅវិញ ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលពីព្រឹក ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ម៉ូតូទាំង២គ្រឿងត្រូវបានបាត់បង់នៅកន្លែង ទទួលផ្ញើ ទី១ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ភ្នំពេញ 1GA-3013 ម្ចាស់ឈ្មោះ ចាន់ មាន ប្រុស រស់នៅភូមិ ទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
ទី២ ម៉ូតូម៉ាកហុងដា សេ១២៥ សេរី២០១៧ ពណ៌ ខ្មៅ 1DQ-8810 ម្ចាស់ឈ្មោះ សឿង គៀវ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូម៨ស្រឺរាជ្ជៈ សងហកាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ចំណែកមនុស្ស៥នាក់ ទទួល បើកកន្លែងផ្ញើម៉ូតូជាអ្នកភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះ ឈ្មោះ សឿង គៀវ បានឲ្យដឹងថា នៅយប់ថ្ងៃទី០៧ ខែមករា នៅក្នុងភូមិអណ្តូងតាអន មាកកម្មវិធី សម្តែងសិល្បៈ ល្ខោនបាសាក់ ទើបនាំគ្នាទៅមើល កម្សាន្ត ទស្សនា ហើយរួបគាត់ក៏ជិះម៉ូតូ របស់ខ្លួន ឌុបកូនចៅ ទៅទស្សនា ដែរ ដោយ នៅកន្លែងកម្មវិធី រៀបចំសន្តិសុខ សណ្តាប់ធ្នាប់ មិនអនុញាតិឲ្យយានជំនិះចូល ទើបគាត់ យកម៉ូតូ ទៅផ្ញើរ នៅកន្លែងដែលគេចាំទទួលបញ្ញើ ម៉ូតូ១គ្រឿងតម្លៃ២០០០រៀល លុះរហូតដល់ វេលាម៉ោង៩យប់ ពេលគាត់ កាន់កន្ទុយសំបុត្រ មកយកម៉ូតូ បែរជាមិនឃើញម៉ូតូរបស់ខ្លួន បាត់ចំនួន២គ្រឿង ពីកន្លែងផ្ញើ ទើបផ្អើលឆោឡោ រហូតដល់ មានការអន្តរាគមន៍ ពីសមត្ថកិច្ច ហៅនាំខ្លួន មនុស្សចំនួន៥នាក់ ដែលជាអ្នកទទួល បញ្ញើមកសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បី សម្របសម្រួលគ្នា ។
ប្រភពបន្តទៀតថា កាលពីយប់ក្រោយបាត់ភ្លាម អ្នកទទួលផ្ញើរ ធានាចេញសងទាំងស្រុង រាល់ការបាត់បង់ តែផ្ទុយទៅវិញ រហូតដល់ព្រឹកថ្ងៃទី០៨ ខែមករា បែជាប្រែសម្តី ក្រឡាស់ពាក្យ ម្តងសុំចេះ ម្តងសុំចុះ ម្តងសងថ្ងៃនេះ ម្តងសងថ្ងៃនោះ ម៉ូតូសេ២០១៧ សុំសងវិញសេរី២០១៥ ចំណែកសេរី២០១៦ សុំសងវិញ សេរី២០១៣ រកឲ្យប្រាកដអត់បាន ទើបជនរងគ្រោះ មិនអាចទទួលយកបាន ។
ការសម្របសម្រួល ដោយសារមិនចុះសម្រុងគ្នា រវាង ភាគីរងគ្រោះ និងភាគី ទទួលបញ្ញើ ទើបនគរបាល ហៅមនុស្សចំនួន៥នាក់ ដែលជាអ្នកទទួលបញ្ញើ ចូលសាកសួរ នៅប៉ុស្តិ៍នគរបាល ៕ សុខាសែនជ័យ