ព័ត៌មានទាន់ហេតុការណ៍៖

ជាងភ្លើងម្នាក់ជាប់ចោទចាប់រំលោភអ្នក សម្អាតបន្ទប់រហូតមានផ្ទៃពោះ៥ខែទើបបែកការណ៍

ចែករំលែក៖

ខេត្តប៉ៃលិន ៖ បុរសម្នាក់ត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធចាប់រំលោភនារីម្នាក់រហូតមានផ្ទៃពោះ៥ខែដែលការឃាត់ខ្លួនសមត្ថកិច្ចបានធ្វើឡើងកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីសមត្ថកិច្ច ទទួលបានពាក្យបណ្តឹងពីអាណាព្យាបាលនារីរងគ្រោះប្តឹងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៧ និងក្រោយពីនារីរងគ្រោះបាន ទម្លាយរឿងប្រាប់ឪពុកម្តាយ ។

តាមរបាយការណ៍នគរបាលព្រហ្ម ទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យដែលចាប់ ខ្លួនឈ្មោះ ចក់ ផង់ អាយុ៣២ឆ្នាំ មុខរបរជាជាងភ្លើងប្រចាំបុរីម្កុដពេជ្រ ស្ថិតនៅភូមិ ផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។ រីឯ នារីរងគ្រោះអាយុ២៥ឆ្នាំ ជាបុគ្គលិកសម្អាត អនាម័យនៅបុរីម្កុដពេជ្រ រស់នៅឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ។

នៅក្នុងរបាយការណ៍បានបង្ហាញនិង បញ្ជាក់ថា ជនសង្ស័យខាងលើនេះក្រោយពីឃាត់ខ្លួនបានសារភាពថា ពិតជាបាន ចាប់រំលោភនារីរងគ្រោះរហូតដល់៥លើក រហូតធ្វើឲ្យនារីរងគ្រោះមានផ្ទៃពោះចំនួន៥ខែ។

បើតាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ ឲ្យដឹងថា នារីរងគ្រោះជាមនុស្សសតិមិនសូវគ្រប់។ បើតាមនារីរងគ្រោះបានរៀប រាប់ប្រាប់ឪពុកម្តាយថា កាលពីអំឡុងខែ កក្តដា និងខែសីហា ឆ្នាំ២០១៦ ជនសង្ស័យ បានបង្ខំរួមភេទជាមួយនាងនៅចំណុចផ្ទះជួលជនសង្ស័យនៅក្នុងបុរីម្កុដពេជ្រ ប៉ុន្តែពេលនោះនាងបានព្យាយាមគេចពីការចាប់ រំលោភរបស់ជនសង្ស័យ។ លុះក្រោយមកទៀតជនសង្ស័យបានទូរស័ព្ទឲ្យនាងទៅបោសសម្អាតដល់បន្ទប់របស់គេ ហើយបាន បបួលនាងរួមរ័កតែនាងមិនព្រម។ មិនតែ ប៉ុណ្ណោះជនសង្ស័យបានយកទូរស័ព្ទដៃ របស់គេបើករឿងអាសអាភាសឲ្យនាងមើលថែមទៀត និងសន្យាឲ្យលុយនាង៥ដុល្លារ ហើយជនសង្ស័យក៏ចាប់នាងរំលោភនៅ ក្នុងបន្ទប់តែម្តង។ លុះក្រោយពីរំលោភជន សង្ស័យបានគំរាមសម្លាប់ប្រសិនបើនាង ទម្លាយរឿងនេះប្រាប់ទៅអ្នកផ្សេងឲ្យដឹង។

នារីរងគ្រោះបានបន្តថា បន្ទាប់មកទៀត ជនសង្ស័យបានបន្តរំលោភនាងជាបន្ត បន្ទាប់រហូតមានផ្ទៃពោះតែនាងមិនហ៊ានប្រាប់រឿងនេះដល់អ្នកណាទេ ព្រោះខ្លាច ជនសង្ស័យសម្លាប់សូម្បីឪពុកម្តាយក៏នាង ស្ទើរតែមិនហ៊ានប្រាប់ដែរ ។

ប្រជាពលរដ្ឋក្នុងភូមិឲ្យដឹងថា ករណីនេះបានបែកធ្លាយខណៈឪពុកម្តាយនារីរងគ្រោះមានការសង្ស័យទៅលើពោះរបស់កូន ចេះតែធំ ហើយជជីកសួរទើបបែករឿងក៏ប្តឹង សមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យចាត់ការតាមផ្លូវច្បាប់ ៕ ស សារ៉េត

seg


ចែករំលែក៖