ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តសេរីទំនើបចតចោលលើផ្លូវ៣យប់៤ថ្ងៃរកម្ចាស់មិនឃើញ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាកឡិចសុីសRX330 បានចតចោលនៅលើផ្លូវអស់រយះពេល៣យប់៤ថ្ងៃទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើបានកើតឡើង កាលពីវេលាម៉ោង៩ៈ០០នាទីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បួង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

រថយន្តសេរីទំនើបដែលត្រូវម្ចាស់ចតចោលនេះ ម៉ាកឡិចសុីស RX330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2C-5264។

ប្រភពពត៌មានពីប្រជាពលរដ្ឋបានអោយដឹងថា នៅមុនពេលកើតគាត់បានឃើញនារីម្នាក់អាយុប្រហែល២៣ឆ្នាំ មិនស្គាល់ឈ្មោះបានយករថយន្តខាងលើមកចតចោលនៅកន្លែងកើតហេតុខាងលើតាំតែពីម៉ោង១០ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ មកម្ល៉េះដោយមិនឃើញយករថយន្តទៅណាហើយឃើញទ្វារផ្ទះចាក់សោជាប់រហូតតាំតែពីថ្ងៃទី១០ ខែមករា រហូតរមកថ្ងៃកើតហេតុ ទើបពលរដ្ឋមានការសង្ស័យ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។

ពេលសមត្ថកិច្ចមកដល់កន្លែងកើតហេតុ ក៏មិនហ៊ានឆែកឆេរមើលក្នុងរថយន្តភ្លាមៗនោះដែរ ដោយបានរាយការណ៍ជូនថ្នាក់លើសុំការសម្រេចពីថ្នាក់លើសិនព្រោះខ្លាចមានបទល្មើសអ្វីផ្សេងៗ។

ក្រោយពីឆែកឆេពុំឃើញមានធ្វើទើបយករថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំម្ចាស់យកឯកពាក់ព័ន្ធមកយករថយន្តទៅវិញ ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖