ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីក្លិបជួបខ្ទើយស្មានថាស្រីស្អាត នាំទៅរួមភេទស្លៀកខោមិនទាន់ផងនាងយកម៉ូតូទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ វាពិតជារឿងអាម៉ាស់ហួសពីការអាម៉ាស់ទៅហើយ ដែលយុវជនម្នាក់ខណៈទើចេញពីក្លឹបស្រវឹងខ្លាំងពេកនឹកភ្នកចង់រួមភេទ ក៏ទៅរកស្រីរកស៊ីភេទភេទទៅដេកជាមួយ តែអ្វីដែលស្មានមិនដល់នោះ គឺប៉ះចំស្រីខ្ទើយក៏សុខចិត្តបិទភ្នែកឲ្យចប់ចុងចប់ដើមតែពេលសេពមិនទាន់លើកខោរួចផង នាងខ្ទើយយកម៉ូតូទៅបាត់ទៀត។ ភាពអាម៉ាស់នេះកើតមាន ២ថ្ងៃមកហើយតែយុវជនរូបនេះអត់ហ៊ានចូលផ្ទះទេ ទើបក្រុមគ្រួសារ ជិះម៉ូតូតាមរកឃើញសួរនាំទើបដឹងថាគាត់ចាញ់បោកខ្ទើយអស់ម៉ូតូមួយគ្រឿង។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២ និង៣០នាទីសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។បុរសដែលលង់ស្នេហ៍ ចាញ់បោកខ្ទើយត្រូវបានគេស្គាល់ឈ្មោះ ប៉ាក់ ពាន់ អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិត្រពាំងធន់ ឃុំចំការលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ ចំណែកម៉ូតូដែលជនសង្ស័យលួចទៅបាត់ម៉ាក ហុងដាឌ្រីមសេ១២៥ស៊េរី២០១៣ ពាក់ស្លាកលេខ កំពង់ធំ 1H-7881 ។

ជនរងគ្រោះ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ រូបគេបានចេញពីក្លឹប ធ្វើណើរកាត់តាមផ្លូវវេងស្រេង ដល់ចំណុចមុខសួនវឌ្ឍន៍ ភូមិតំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រាប់តែជួបខ្ទើយម្នាក់ ស្មានតែជាស្រី ឈរតាមផ្លូវហើយបោយដៃហៅឲ្យគាត់ឈប់។ពេលនោះដោយសារតែគេស្រវឹងផងនោះគាត់ មើលអត់ដឹងថាខ្ទើយទេ ទើបនិយាយសារសងផ្តោះផ្តងប្រលោមស្នេហ៍រហូតឈានដល់បបួលគ្នាទៅដេកនៅផ្ទះសំណាក់។ បន្ទាប់មកគាត់បានឌុបទៅរកផ្ទះសំណាក់តែពេលដល់កន្លែងស្ងាត់ត្រង់ភូមិដីថ្មី គ្មានមនុស្សនៅក្បែរទើបមានបំណងរួមភេទនៅកន្លែងនេះមិនបាច់ទៅផ្ទះសំណាក់នាំឲ្យខាតលុយព្រោះមានគ្រែពីរ បីគេទុកចោលនៅក្រោមដើមឈើដែរ។

ជនរងគ្រោះឲ្យដឹងទៀតថា ខណៈចាប់ផ្តើមប្រតិបត្តិការ ទើបដឹងថានារីនេះជាមនុស្សខ្ទើយ តែបានជាជ្រុលខ្លួនហើយក៏សុខចិត្តបិទភ្នែកបំពេញកិច្ចឲ្យដល់ចុងដើមទាល់តែសម្រេចទៅ។ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះគឺគាត់លើកខោស្លៀកមិនទាន់ផង ស្រាប់តែនាងខ្ទើយឆក់យកកូនសោមកបញ្ឆេះម៉ូតូរបស់គាត់ម៉ូតូជិះរត់គេចទៅបាត់ ដោយទុកឲ្យគាត់ដើរកណ្តោចកណ្តែងទាំងកណ្តាលយប់តែឯង ។

ជនរងគ្រោះបន្តទៀតថា ដោយខ្លាចខ្មាស់បងប្អូន ខ្មាស់គេឯងក្នុងភូមិ គាត់ អត់ហ៊ានចូលផ្ទះទេ ។ តែក្រោយពីបាត់ពីផ្ទះជាង ២ថ្ងៃ ក្រុមគ្រួសារនាំគ្នាដើរកគ្រប់ច្រកល្ហកតែមិនឃើញ លុះពេលឃើញគាត់កំពុងដើរអស់សង្ឃឹមនិងមានវិប្បដិសារីតាមផ្លូវក៏ហៅទៅផ្ទះវិញដោយគាត់សារភាពថា ចាញ់បោកនាងខ្ទើយអស់ម៉ូតូមួយគ្រឿងហើយ។ បន្ទាប់មក ក្រុមគ្រួសារបាននាំទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅឲ្យជួយស្វែងរកជនសង្ស័យជាមនុស្សខ្ទើយម្នាក់នេះដើម្បីចាប់ខ្លួនមកផ្តន្ទាទោសឲ្យបាន ហើយមិនដឹងថាមានសង្ឃឹមឬយ៉ាងណានោះទេ ៕  ប្រាថ្នា

 

sder


ចែករំលែក៖