ខេត្តពោធិ៍សាត់៖ ប្រជាពលរដ្ឋប្រមាណ៧០នាក់ ក្នុងចំណោមជាង៣០០នាក់ ភាគច្រើនជាសិស្សានុសិស្សត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ខណៈសង្ស័យថា ពុលអាហារ ។
ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ស្ថិតនៅក្នុងសាលាបឋមសិក្សាបទរំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ក្នុងនោះប្រមាណ៧០នាក់ ត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បន្ទាប់ពីសង្ស័យថា ពុលអាហារ ក្រោយមន្ត្រីនៅក្នុងឃុំរុង ស្រុកភ្នំក្រវាញ់ ចែកអាហារដល់សិស្សានុសិស្សស្ថិតនៅសាលាបឋមសិក្សាបទរំដួលនោះ ។
បច្ចុប្បន្ន ជនរងគ្រោះមានទាំងក្មេង ទាំងចាស់នេះ មិនទាន់ដឹងពីស្ថានភាពអាការពុលយ៉ាងណានៅឡើយទេ ៕ ប៉ឹម ពិន