ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់ចេញពីរោងការរត់ឆ្លងថ្នល់ត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង 00:20នាទី នៅចន្លោះបង្គោលគីឡូម៉ែត្រ191-192 ស្ថិតនៅភូមិបត់សិរមាន់ ឃុំព្រៃនប់ មានករណីគ្រោះថ្នាក់កើតឡើង បង្កដោយរថយន្ត1គ្រឿង ម៉ាកបាឡែន ពណ៌ស មិនចាំផ្លាកលេខ ធ្វើដំណើរ ពីភ្នំពេញឆ្ពោះមកខេត្តព្រះសីហនុ មកដល់ចំណុចខាងលើបានបុកក្មេងស្រីម្នាក់រត់ឆ្លងថ្នល់ ពីទិសខាងលិច មកខាងកើតថ្នល់ (មកពីរោងការ) បុកពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

សាកសពក្មេងស្រីមានឈ្មោះ រី ឆៃលី អាយុ 11ឆ្នាំសិស្ស ថ្នាក់ទី5 ឪពុកឈ្មោះ អ៊ុក សារី ម្ដាយឈ្មោះ កឹង ង៉ុក អាយុ41ឆ្នាំដូចគ្នា ឪពុក ម្ដាយ ទៅធ្វើពលករនៅប្រទេសថៃ សព្វថ្ងៃកុមារីរងគ្រោះរស់នៅជាមួយជីតាឈ្មោះ ប៉ាន កឹង អាយុ64ឆ្នាំ នៅកន្លែងកើតហេតុខាងលើ ។ រថយន្ដបង្កហេតុបានបើករត់គេចបាត់ ស្រមោល ៕ ឆ្លាម សមុទ្រ

IMG_7039


ចែករំលែក៖