ព័ត៌មានទាន់ហេតុការណ៍៖

សន្និបាតបូកសរុបលទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ឃុំអណ្តូងថ្ម ស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖សន្និបាតបូកសរុបលទ្ធផលនៃការងារ របស់គណបក្សប្រជាជនកម្ពុជា ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រយៈពេល ( ៥ឆ្នាំ ឆ្នាំ ) ២០១២ -២០១៧ និងទិសដៅ ភារកិច្ចបន្តសម្រាប់ អាណត្តិ ទី៤(២០១៧-២០២២)

លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សានិងជា ប្រធានគណៈបក្សប្រជាជនកម្ពជា ខេត្តព្រះសីហនុ-លោកនួន- ប៉ុក ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី និងជាប្រធានក្រុមការ ងារគណបក្សប្រជាជនកម្ពុជាចុះជួយពង្រឹងគណៈបក្ស ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារគណបក្សស្រុក សមាជិក សមាជិការក្រុមប្រឹក្សា បក្សឃុំ ភូមិចំនួន៥ ភូមិ មានភូមិ អណ្តូងថ្ម ភូមិបន្ទាយប្រិយ៍ ភូមិអូរត្រាវ ភូមិត្រពាំងស្អុយ ១ និងភូមិត្រពាំងស្អុយ ២ សរុបចំនួន ២៨៧នាក់ បានមកចូលរួម នៅក្នុងកម្មវិធីខាងលើ និងចូលរួមក្នុងពិ ធីបោះឆ្នោតជ្រើរើសបេក្ខភាពឈរឈ្មោះចំនួន៥រូប ក្នុងចំណោមបេក្ខភាព ២០រូប ដើម្បីត្រៀមបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤នាថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ខាងមុខនេះកាលពី ព្រឹកថ្ងៃទី ១៥ខែមករា ឆ្នាំ២០១៧ ។

លោក ជាម ហ៊ីម ប្រធានគណៈ បក្សប្រជាជនខេត្តនិងលោក នួន ប៉ុក ប្រធាន ក្រុមការងារគណៈបក្សប្រជាជនថ្នាក់ខេត្ត ចុះជួយពង្រឹងគណៈបក្ស ប្រជា ជន នៅឃុំអណ្តូងថ្ម បានមានប្រសាសន៍ លើកឡើងផងដែរថា សូមឲ្យសមាជិកក្រុមប្រឹក្សាបក្សឃុំ -បក្សភូមិ ត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ឲ្យបានស៊ីជំរៅបន្ថែមទៀត និងត្រូវដោះស្រាយកង្វល់ របស់ពលរដ្ឋឲ្យបានល្អប្រសើរ តាមរយៈការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនរហ័ស និងដោះស្រាយរាល់សំណូមពរ របស់ពួកគាត់បានទាន់ពេលវេលា។

លោកប្រធានក្រុមការងារចុះជួយឃុំ អណ្តូងថ្ម បានបញ្ជាក់បន្តែមផងដែរថា សមាជិកបក្សទាំងអស់ ត្រូវអនុវត្តន៍ កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រ ចតុកោណ របស់រាជរដ្ឋាភិបាល ផ្តោតសំខាន់ទៅលើអភិបាលកិច្ចល្អ និងជាមន្ត្រីបំរើប្រជាពរដ្ឋជាធំ កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ត្រូវធ្វើគំរូល្អ ដើម្បីជួយប្រជាពល រដ្ឋ ជាមួយគ្នានោះដែរ លោកក៏បានជំរុញឲ្យសមាជិកបក្សទាំងអស់ ដើម្បីបង្កើនប្រៀបឈ្នះនៅពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧ ខាងមុខនេះ ទទួលបានជ័យជំនៈផងដែរ ដោយអនុវត្តន៍ទៅតាមយុទ្ធសាស្ត្រ ( ឈ្នះ-ឈ្នះ ) របស់ប្រ មុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន-សែន ជាប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំអភិវឌ្ឍន៍ ប្រទេសជាតិ ៕ ឆ្លាម សមុទ្រ

unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖