ព័ត៌មានទាន់ហេតុការណ៍៖

យកដែកកេះបញ្ឆេះមើលម៉ាស៊ីនកាណូតត្រូវផ្ទុះឆេះខ្លោចរងរបួសធ្ងន់ ស្រាលពីរនាក់ នៅស្រុកវ៉ើនសៃ

ចែករំលែក៖

ខេត្តរតនគិរី ៖ យុវជនពីរនាក់ រងការឆេះរោលពីសំណាក់ អណ្តាតភ្លើងម៉ាសុិនកាណូត ( ក្នុងទីងងិត) ខណះយកដែកកេះទៅបញ្ឆះពិនិត្យមើលក្រែងអស់សាំងឬយ៉ាងណានោះ? ស្រាប់តែឆាបពីភ្លើងដែកកេះតែម្តង។

ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែមករា ឆ្នាំ ២០១៧ ។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចមូលដ្ធានបានអោយដឹងថា៖ យុវជនទាំងពីរនាក់រងការឆាបឆេះពីម៉ាសុិនកាណូតត្រូវបានគេស្គាល់ឈ្មោះ ទី១-ឈ្មោះ ហែល សុី ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិឡាវ រងរបួសធ្ងន់ ទី២- ឈ្មោះ ប៑ុន សាយណយ ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិឡាវ រងរបួសស្រាល អ្នកទាំងពីរ មានទីលំនៅភូមិប៉ាកកាឡាន់ ឃុំវុើនសៃ ស្រុក វុើនសៃ ខេត្តរតនគិរី មុខរបរ កសិករ។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីរនាក់ត្រូវបាន ក្រុមគ្រួសារដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ៕ វុទ្ធឦសាន

se (1) se (2)


ចែករំលែក៖