ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកភេសជ្ជៈគេចពីរថយន្តមកពីមុខ បួងចង្កូតខ្លាំងពេកក្រឡាប់លើកជើងទ្រមេឃ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តដឹកភេសជ្ជៈរបស់ក្រុមហ៊ុនកូកាកូឡាមួយគ្រឿងក្រឡាប់ផ្ងារជើងទ្រមេឃ ខណៈគេចពីរថយន្តមួយគ្រឿងផ្សេងទៀតដែលវ៉ាមកបញ្ច្រាស់ទិសគ្នាដោយក្នុងល្បឿនលឿនដូចគ្នាហើយបួងចង្កូតធ្លាក់ផ្លូវកាលពីវេលាម៉ោង៨យប់
ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិ៣មុខឃ្លាំងថៃប៊ុន រ៉ុង ស្ថិតក្នុងភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើដឹកភេសជ្ជៈចំរុះពេញ របស់ក្រុមហ៊ុនកូកាកូឡា ពាក់ស្លាកលេខ ភ្នំពេញ 3B-0010 បើកបរដោយបុរសម្នាកលនិងមានអ្នករួមដំណើរ២នាក់ ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាក បានវ៉ាជែង រថយន្តមួយគ្រឿងផ្សេងទឿតក្នុងទិសដៅបញ្ច្រាស់ទិសគ្នាមកចំពីមុខរថយន្ត កូកាកូឡាធ្វើរថយន្តមិនដឹងគេចទៅណា ទើបសម្រេច ប៊ួងចង្កូតមកស្តាំដៃធ្លាក់ផ្លូវ តែដោយខ្លាចបុកជាមួយរថយន្តកុងតឺន័រដែលចតចោលនៅដីចញ្ចើមថ្នល់ ក៏ប៊ួងចង្កូតត្រឡប់មកវិញដោយសារតែរថយន្តផ្ទុកទម្ងន់ធ្ងន់ពេកធ្វើអោយរថយន្តឃ្លោង ទើបបណ្តាលអោយរថយន្តក្រឡាប់ចាក់ភេសជ្ជៈពេញថ្នល់ តែសំណាងមិនបង្កអោយមានអ្នករងរបួស។

ក្រោយពេលកើតហេតុអ្នកបើកបររួមជាមួយនិងព្រូ២នាក់ទៀត មិនមានរងរបួសបាននាំគ្នារត់អស់ ក្រោយមកទើបសមត្ថកិច្ចមូលដ្ធានទៅដល់កន្លែងកើតហេតុហៅរថយន្តស្ទួច ទៅស្ទួចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកន្ទោករង់ចាំម្ចាស់មកយកទៅវិញ៕ សុខាសែនជ័យ

image1 image2 image3


ចែករំលែក៖