ភ្នំពេញៈ ជនសង្ស័យ២នាក់លួចកាច់កម៉ូតូមិនទាន់បានសម្រេចផង ត្រូវម្ចាស់ម៉ូតូតាមទាន់ស្រែកថាចោរៗត្រូវប្រពលរដ្នដេញចាប់បានវាយមួយដៃមួយជើងរងរបួសយ៉ាងដំណំទើបប្រគល់អោយសមត្ថកិច្ច។
ហេតុការណ៍នេះបានកើតឡើងកាលពីវរលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៥ ខែមករា តាមបណ្តោយផ្លូវ២២១នៅចំណុចផ្លូវលំស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោក។
ជនសង្ស័យ១មានឈ្មោះឃិន សាមឌី ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរនៅផ្ទះស្នាក់នៅអាគារចាស់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។
ជនសង្ស័យ២មានឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពោតប្រាកដ ស្នាក់នៅ អាគារចាស់បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា។
តាមប្រភពពត៌មានពីជនរងគ្រោះមានឈ្មោះ ខន មុនី រស្មី ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបានអោយដឹងថាមុនពេលកើតហេតុម្ចាស់ម៉ូតូបានទុកម៉ូតូម៉ាកឃ្លីបពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ2AT9318ហើយក៏បានឡើងទៅលេងផ្ទះមិត្តភ័ក្តបានមួយសន្ទុះក្រោយមកក៏ស្រាបតែលេចមុខជនសង្ស័យ២នាក់ខាងលើបានធ្វើសកម្មភាពលួចកាច់ករម៉ូតូមិនទាន់បានសម្រេចផងក៏ស្រាប់តែម្ចាស់ម៉ូតូជើញទាន់ក៏ស្រែកថាចោរៗទើបជនសង្ស័យនាំគ្នារត់ចែកជើងគ្នារហូតរត់ទៅដល់ផ្លូវ១៥០ក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករាអន្តរាគមន៍ឃាត់បានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ១ចាត់ការទៅតាមនិតិវិធី។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានខណ្ឌទួលគោលដើម្បីចាត់ទៅតាមនិតិវិធីផ្លូវច្បាប់ ៕ ស រស្មី