ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីផឹក ជិះម៉ូតូចាប់ហ្វ្រាំងទាំងបង្ខំដួលស្លាប់ និងរងរបួស

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់និងម្នាក់ទៀតរបួសធ្ងន់ ខណៈទើបតែចេញពីផឹកស៊ីុនៅកោះពេជ្រវិញ ហើយបានជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំបណ្ដាលឲ្យដួល។ការណ៍នេះកើតឡើង នៅវេលាម៉ោង ១២យប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ទុលមុខនិងបុរី ចំការមន ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ដន់ ភេទប្រុស អាយុ ១៩ មុខ របរសិស្សស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះ នួន អ៊ូប៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះ១៧៥៣ ផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាបានអោយដឹងថា មុនពេលកើតហេតុយុវជនទាំង២នាក់ទើបតែចេញពីផឹកស៊ីុនៅកោះពេជ្រវិញហើយបានជិះម៉ូតូ១គ្រឿងមា៉កMSX ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 1FK 9990 ឌុបគ្នាក្នុងល្បឿនលឿនធ្វើដំនើរតាមបណ្ដោយផ្លូវ ព្រះនរោត្ដម ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តនៅខាងមុខ ក៏បានចាប់ហ្វ្រាំងម៉ូតូទាំងបង្ខំបានបុកពីក្រោយរថយន្តពេញទំហឹងបណ្ដោលឲ្យយុវជនម្នាក់ស្លាប់នៅនិងកន្លែងកើតហេតុចំនែកអ្នកអង្គុយខាងក្រោយរងរបួសធ្ងន់។

ក្រោយកើតហេតុរថយន្តខាងលើបានបើកចេញទៅបាត់សម្រោល ចំណែកយុវជនដែលរបួសធ្ងន់បានរថយន្តង្គ្រោះបន្ទាន់ដឹងយកទៅព្យាមបាលផងដែល។ ចំណែកសពយុវជនខាងលើត្រូវបានក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យផងដែល ៕ ស រស្មី

image1


ចែករំលែក៖