ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ប្រុសស្រី២នាក់ រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តហាយឡែនឌ័ បើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ1 ស្ថិតនៅក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលបានអោយដឹងថា អ្នកបើកម៉ូតូដែលរងរបួសមានឈ្មោះយូសារិតអាយុ២៤ឆ្នាំមុខរបរកម្មរមានទីលំនៅភូមិទួលអង្គប់ឃុំសំបួរស្រុកស្វាយទាបនិងអ្នករួមដំណើរមានឈ្មោះនាងសុផលអាយុ២២ឆ្នាំមុខរបរកម្មការិនីមានទីលំនៅភូមិត្រពាំងធ្លកឃុំច្រេសស្រុកចន្ទ្រារបួសបាក់ឆ្អឹងជើងឆ្វេងគួរអោយញាក់សាច់។
រីឯអ្នកបើករថយន្តហាយឡែនឌ័រក្រោយបង្កហេតុបានរត់គេចខ្លួនបន្សល់តែរថយន្តនៅនឹងកន្លែង។
តាមសាក្សីបានអោយដឹងថា មុនកើតហេតុមានរថយន្ត1គ្រឿង ម៉ាកTOYOTA HIGHLANDER ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ២T-២១៦៧បើកបរពីកើតទៅលិច ក្នុងល្បឿនលឿនលើកំណាត់ផ្លូវជាតិលេខ១ពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើ ក៏ទៅបុកពីក្រោយម៉ូតូម៉ាកWave ឆ្លាម ពណ៌ក្រហម ផ្លាកលេខស្វាយរៀង១I-៣៣៦៤ពេញទំហឹងលាន់សូរប្រាវបណ្ដាលអោយកង់រថយន្តកិនចំជើងស្ត្រីជិះពីក្រោយបាក់ឆ្អឹងគួអោយញាក់សាច់។
បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនភ្លាមៗ រីឯជនរងគ្រោះទាំង២នាក់ ត្រូវបានប្រជាពលរដ្ឋរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានដឹកមកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។
ក្រោយធ្វើការវាស់វែងសមត្ថកិច្ចបានអូសយករថយន្ត និងម៉ូតូទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយពេលក្រោយ។
ប្រភពបន្តថា មូលហេតុរដោយសារតែថយន្តហាយឡែនឌ័របើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ទើបបុកពីក្រោយម៉ូតូបែបនេះ ៕ យឹម សុថាន