ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េបុករថយន្តច្នៃពីក្រោយដែលកំពុងចតជួសជុលស្លាប់មនុស្ស៣នាក់

ចែករំលែក៖

ខេត្តក្រចេះ៖ នគរបាលចរាចរណ៍ជើងគោកខេត្តក្រចេះ បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកូរ៉េ បើកបុករថយន្តកែច្នៃដែលកំពុងចតជួលជុលលើផ្លូវ ពីក្រោយ ។

ហេតុការណ៍នឹកស្មានមិនដល់មួយករណីនេះបានកើតឡើង កាលពីវេលាពីវេលាម៉ោង៥ទៀបភ្លឺ ព្រឹកថ្ងៃទី១៦ខែមករា លើផ្លូវជាតិលេខ៧ក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

នាយការិយាល័យចរាចរណ៍ផ្លូវគោកលោកវរសេនីយ៍ណាប់ទិដ្ឋាបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានមនុស្សបីនាក់ស្លាប់នេះក្នុងនោះមានពីរនាក់ជា ភាគីខាងរថយន្តច្នៃ ខណះដែលជនរងគ្រោះទាំងពីនាក់កំពុងដេកក្រោមរថយន្ត ដើម្បីជួសជុលរថយន្តរបស់ពួកគេ ដែលខូចនិងចតនៅចិញ្ចើមផ្លូវ រីឯជនរងគ្រោះម្នាក់ទៀតជាអ្នកបើកបររថយន្តកូរ៉េបង្កហេតុ។

ជនរងគ្រោះទាំង៣នាក់នោះ ១ឈ្មោះឈាងរឹទ្ឋអាយុ៤៧ឆ្នំាមានទីលំនៅក្រុងសៀមរាបបានស្លាប់ទី២ ឈ្មោះឌុចធូអាយុ២៧ឆ្នាំមានទីលំនៅខេត្តតាកែវបានស្លាប់ជនរងគ្រោះទាំង២នាក់ ត្រូវរថយន្តកូរ៉េបុកផ្លោងខ្ទាតខណះដែលកំពុងតែដេកនៅក្រោមរថយន្តច្នៃដើម្បីជួសជុល។ ទី៣ឈ្មោះ ឈ្មោះអ៊ីតទូចអាយុ៣១មានទីលំនៅខេត្តត្បូងឃ្មុំជាអ្នកបើកបររថយន្តកូរ៉េបង្កហេតុបានស្លាប់កៀបជាប់នៅក្នុងរថយន្ត។

លោកបានបញ្ចាក់ឱ្យដឹងថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីជនរងគ្រោះជាអ្នកបើកបររថយន្តកូរ៉េ បើកបរក្នុងល្បឿនលឿន ហើយបុករថយន្តច្នៃដែលចតស្ងៀមនិងកំពុងជួសជុល ពីក្រោយពេញទំហឹង ។

ក្រៅពីមានជនរងគ្រោះ៣នាក់បានស្លាប់នៅនិងកន្លែងក្នុងនោះក៏មានជនរងគ្រោះប្រុស-ស្រី២នាក់ទៀតបានរងរបួសធ្ងន់ត្រូវនគរបាលចរាចរន៍នាំមកសង្រ្គោះនៅនិងមន្ទីរពេទ្យបង្អែកខេត្ត៕ កោះទ្រុង

abcr (1) abcr (1) abcr (2) abcr (2) abcr (3) abcr (4)


ចែករំលែក៖