ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិថៃពីរនាក់ដេកស្លាប់ក្នុងបន្ទប់ផ្ទះជួលខុសគ្នា សមត្ថកិច្ចជំនាញសន្និដ្ឋានដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសពីរនាក់ ជាជនជាតិថៃ បានដេកស្លាប់ក្នុងបន្ទប់ផ្ទះជួល ម្នាក់ធ្វើការជាបុគ្គលិកកាស៊ីណូ Galaxy ម្នាក់ទៀតមុខរបរមិនពិតប្រាកដ ពេលបុរស ទាំងពីរនាក់នេះ បានមកជួលបន្ទប់ផ្ទះជួលខុសគ្នា សមត្ថកិច្ចសន្និដ្ឋានថា បណ្តាលមកជំងឺគាំងបេះដូង។

ករណីនេះបានកើតឡើងនៅម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ផ្ទះជួលក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចឲ្យដឹងថា ជនជាតិថៃទាំងពីរនាក់ ១ឈ្មោះ អានេក គ្រឿរតនាសែង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ Galaxy, មកជួលបន្ទប់បណ្ដោះអាសន្ន ក្នុងបន្ទប់លេខ០៤ យីហោឈ្មោះ ព្រាម អ៊ួ , ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ស្រុកកំណើតនៅប្រទេសថៃនៅភូមិ១៤៣,១, ឃុំលេខ៣៤ ស្រុកលេខ៣៤ ខេត្ត ក្រុងបឹងកក ។

បុរសម្នាក់ទៀតឈ្មោះវិឈាន សែងសុធន អាយុ៦៨ឆ្នាំ មុខរបរមិនពិតប្រាកដ ,មកជួលបន្ទប់ផ្ទះសំណាក់បណ្ដោះអាសន្ន ក្នុងភូមិ ឃុំ កើតហេតុខាងលើ។ បុរសចំណាស់ម្នាក់នេះ សមត្ថកិច្ចសដ្ឋានថា ពិតជាមានជំងឺគាំងបេះដូងដេកស្លាក់មែន។

ក្រោយពីសមត្ថកិច្ចជំនាញត្រួតពិនិត្យរួច សាកសពជនជាតិថៃទាំងពីរបានប្រគល់ជូនបងប្អូនក្រុមគ្រួសារដឹកមកទៅប្រទេសថៃ ៕ ស សារ៉េត

tresa (1) tresa (2) tresa (3) tresa (4) tresa (5) tresa (6)


ចែករំលែក៖