ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនឃាតក ម្នាក់ដែលរិតក សម្លាប់មេជាងការ៉ូអគារ Easton International Apartment កម្ពស់២២ជាន់ ក្រោយប្លន់យកទ្រព្យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបានព្រហ្មទណ្ឌខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ក្នុងករណីឃាតកម្មរិតកសម្លាប់ប្លន់យកទ្រព្យសម្បត្តិពីមេការខាងរៀបឥដ្ឋការ៉ូម្នាក់បានសម្រេច ហើយក្រុមឃាតករ បានបំភ្លៃរឿងថាជនរងគ្រោះបានធ្លាក់ពីលើអាគារកម្ពស់២២ជាន់ មកទើលើដំបូលផ្ទះក្បែរកន្លែងកើតហេតុ ហើយប្រកាច់ធ្លាក់ចុះមកដី ត្រូវបានកូនជាងរបស់ខ្លួន(ឃាតក) ដឹកតាមរ៉ឺម៉ក់កង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកក៏បានដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។ ចំណែកឯបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នៅចំណុចការដ្ឋានកើតហេតុ អាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២១-២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ហើយជនសង្ស័យត្រូវបានស្គាល់ឈ្មោះទី១ ឈ្មោះ ជឹម សុផាន់ណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកូនជាងការ៉ូ មានស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសព ស្រុកព្រែកប្រសព ខេត្តក្រចេះ (ឃាត់ខ្លួនបាន)។ទី២ឈ្មោះធីម ភេទប្រុស អាយុ៣២ រត់គេចខ្លួនបាត់ស្រមោល ។រីឯជនរងគ្រោះឈ្មោះ ធន់ ចាន់ធឿន ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរជាងមេជាការ៉ូ មានស្រុកកំណើតនៅភូមិអូរ ឃុំកាត់ភ្លុក ស្រុកបរសែត ខេត្តកំពង់ស្ពឺ សាកសពត្រូវបានយកទៅធ្វើបុណ្យនៅស្រុកកំណើត ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ខែមករាឆ្នាំ២០១៧វេលាម៉ោង២០៖៣០នាទីជនសង្ស័យឈ្មោះ ឈ្មោះ ជឹម សុផាន់ណានិង ឈ្មោះធីមបាននាំជនរងគ្រោះផឹកស្រាថ្នាំ នៅបន្ទប់ដេកជាន់ទី១ក្នុងការដ្ឋានសំណង់ខាងលើរួចនាំគ្នាដេកនៅទីនោះ លុះដល់ម៉ោង៣និង៣០នាទីយប់ថ្ងៃទី១៤ខែមករាឆ្នាំ២០១៧ជនសង្ស័យទាំង២នាក់គ្រានោះ ក៏ពិភាក្សាគ្នារៀបចំគម្រោងសំលាប់ដើម្បីយកលុយចែកគ្នាក៏ហៅជនរងគ្រោះអង្គុយលេងនៅលើដំបូលផ្ទះជាន់៤ ការដ្ឋានសំណង់ខាលើ ពេលឡើងទៅដល់លើដំបូលផ្ទះជនសង្ស័យ ឈ្មោះជីម សុផាន់ណា បានធ្វើសកម្មភាពចាប់ដៃជនរងគ្រោះទាំង២បតមកក្រោយជនសង្ស័យឈ្មោះធីមយកខ្សែលីឡុងមករឹតករហូតដល់ស្លាប់ឈ្មោះធីមក៏បានលូកហោប៉ៅយកលុយជនរងគ្រោះរួចនាំគ្នាមកដេកក្នុងបន្ទប់វិញរហូតដល់ម៉ោង៦៖៣០នាទីព្រឹក កម្មករសំណងចូលធ្វើការ ឃើញផ្អើលឆោឡោ ជនសង្ស័យបានក្រោកពីដេក ដោយ ឈ្មោះ ជឹម សុផាន់ណា (ជនសង្ស័យ)ជាអ្នកនាំជនរងគ្រោះទៅមន្ទីពេទ្យកាល់ម៉ែត ចំណែកឯថិរវេលា បន្ទាបមកកម្លាំងសត្តកិច្ចបានធ្វើការស្រាវជ្រាវដោយសាហការជាការិយ៉ាល័យបច្ចេទេសវិទ្យាសាស្រ្ត និងនគរបាលព្រទន្ម័កំរិតធ្ងន់ឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឹម សុផាន់ណា នៅវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៧ នេះតែម្ដង។

គួរបញ្ជាក់ផងដែរថា ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ត្រង់អាគារ Easton International Apartment កំពុងសាងសង់ ដែលមានលេខ២៣ ភូមិ២ ផ្លូវ៥១ កែងនិង ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ដោយឡែកយោងតាមសំដីមេការការដ្ឋានសំណង់អាគារ Easton International Apartment ឈ្មោះ ហាវ ភេទប្រុស អាយុ៤០ឆ្នាំ បានប្រាប់អោយដឹងថា គាត់បានឡើងទៅពិនិត្យឃើញសម្ភារះរបស់ជនរងគ្រោះខាងលើ ត្រូវបានគេរ៉ើកកូរកកាយយកទ្រព្យសម្បត្តិ ដូចជា ទូរស័ព្ទ កាបូបលុយ និង សំលៀកបំពាក់មានភាពរ៉េរ៉ៃគឺមានមនុស្សមករ៉ើតែមិនបានដឹងជានរណាទេ ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខាងកោសល្យវិច្ឆ័យបានពិនិត្យលើសាកសពជនរងគ្រោះឃើញមានស្នាមជាំនៅទ្រូងដោយផត់ចូលខាងក្នុង ដែលធ្លាក់មកពីលើទើលើដំបូលផ្ទះអាចបាក់ឆ្អឹងជំនីបណ្តាលអោយស្លាប់ តែនៅកមានស្នាមខ្សែរឹតផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់។រីឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់សមត្តកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត៕ ស ដារ៉ា

d unnamed (1) unnamed (2) unnamed (3) unnamed


ចែករំលែក៖