ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរត្រឡប់មកពីទិញគ្រឿងញៀនវិញត្រូវសមត្ថកិច្ចនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ យុវជនម្នាក់ដើរត្រឡប់មកពីទិញគ្រៀងញៀនវិញត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចេញល្បាតចាប់ខ្លួន ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០១កញ្ចប់ កាលពីវេលាម៉ោង១៧ និង៤៥នាទី ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ ស្ថិតក្នុងភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ។

អធិការនគរបាលស្រុកស្អាង លោកវរសេនីយ៍ឯក សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ លួត សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្នុងព្រែក ឃុំព្រែកគយ ស្រុកស្អាង ។ ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូត ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន០១កញ្ចប់ និងទូរស័ព្ទដៃ០១គ្រឿងផងដែរ ។

លោកវរសេនីយ៍ឯក សេង សុជាតិ បានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចនគរបាលស្រុកនិងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយ ក្រោមបញ្ជាពីលោកផ្ទាល់បានចេញល្បាតតាមដងផ្លូវ ដើម្បីបង្កាទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗ ខណៈល្បាតដល់ចំណុចខាងលើក៏បានប្រទះឃើញជនសង្ស័យកំពុងដើរតាមដងផ្លូវ ។ ដោយមានការសង្ស័យ សមត្ថកិច្ចបានហៅឲ្យឈប់សុំធ្វើការត្រួតពិនិត្យរកឃើញមានវត្ថុតាងជាក់ស្តែង ក៏ធ្វើការចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លួត សារ៉ាត់ បានឆ្លើយសារភាពថា ថ្នាំញៀន០១កញ្ចប់នេះរូបគេបានទិញពីឈ្មោះ សែ ឌីម៉ង់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ក្នុងតម្លៃ៣០.០០០រៀល ៕ស្អាងជ័យ

ses (2) ses (1)


ចែករំលែក៖