ព័ត៌មានទាន់ហេតុការណ៍៖

លោកសុខ ពេញវុធ បន្តបង្រ្កាបល្បែងហ្គេមបាញ់ត្រីក្នុងមូលដ្ឋានខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង០៨និង០៥នាទីយប់នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌដូនពេញដឹកនាំដោយលោកសុខ ពេញវុធ ចុះបង្ក្រាបបទល្មើស ហ្គេមបាញ់ត្រីនៅចំណុចភូមិ៣ បន្ទបផ្ទះជួល តាមបណ្តោយផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាលទ្ធផល៖ប្រមូលបាន ទូហ្គេមបាញ់ត្រីចំនួន០១គ្រឿង និងកៅអីចំនួន៧ យកមករក្សារទុកនៅសាលាខណ្ឌដូនពេញ ។

ក្នុងដែលលោកអភិបាលបានមានប្រសាសថា លោកនិងបន្តបង្ក្រាបយ៉ាងសកម្មចំពោះល្បែងស៊ីសង់គ្រប់ប្រភេទ ជាពិសេសល្បែងហ្គេមបាញ់ត្រីនេះដែលធ្វើអោយវង្វួកអារម្មណ៍ក្មេងៗសិស្សសាលាមិនចូលរៀន លោកបានសុំអោយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងអស់ជួយផ្ដល់ពត៌មានចំពោះតាំងល្បែងហ្គេមបាញ់ណាដែលនៅបន្តលក្ខណ៍លួចបើបន្តទៀតនេោះមករដ្ឋបាលខណ្ឌដើម្បីចាត់វិធានការបង្ក្រាបទាន់ពេលវេលាផងដែរ ៕ ស តារា

IMG_4283 IMG_4284 IMG_4285


ចែករំលែក៖