ព័ត៌មានទាន់ហេតុការណ៍៖

អំពើហិង្សានៅក្នុងមន្ទីរឃុំឃាំងប្រេស៊ីលស្លាប់៣៦នាក់

ចែករំលែក៖

ក្រុមបងធំជួញដូរគ្រឿងញៀននៅប្រេស៊ីលបានវាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នា ស្ថិតនៅក្នុងមន្ទីរ ឃុំឃាំង Alcabuz សម្លាប់មនុស្ស២៧នាក់និង៩នាក់រងរបួស។

នៅក្នុងសន្និសីទកាសែតមន្ត្រីសន្តិសុខរដ្ឋ Rio Grande Do Norte បានឲ្យដឹងថា អំពើហិង្សាកើតឡើងនៅថ្ងៃទី១៥ ខែមករា រវាងក្រុមជួញដូរគ្រឿងញៀនពីរផ្សេងគ្នាដែលមានភាពល្បីល្បាញនៅក្នុងប្រទេស ពីសកម្មភាពជួញដូរ និងសាហាវព្រៃផ្សៃ។

ហេតុការណ៍ខាងលើកើតឡើងដោយក្រុមជួញដូរគ្រឿងញៀនឈ្មោះថា Primeiro Comando Da Capital បានបើកការ វាយប្រហារទៅលើសត្រូវរបស់ខ្លួនដែលជាប់ឃុំដូចគ្នាបណ្តាលឲ្យមានមនុស្ស២៧នាក់ស្លាប់និង៩នាក់រងរបួស។ សកម្មភាពវាយប្រហារគ្នាអូសបន្លាយជាច្រើនម៉ោងទើបប៉ូលិសគ្រប់គ្រងបាន។

ចាប់តាំងពីដើមឆ្នាំ២០១៧មកទល់ ពេលនេះមានអំពើហិង្សាកើតឡើងក្នុងមន្ទីរ ឃុំឃាំងប្រេស៊ីលជាច្រើនលើកសម្លាប់ មនុស្ស១៤០នាក់។ នៅថ្ងៃទី១៥ ខែមករា នេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រេស៊ីលបានប្រកាសថា នឹងចំណាយប្រាក់បន្ថែមសម្រាប់ការរក្សាសន្តិសុខនៅក្នុងមន្ទីរឃុំឃាំងចៀសវាងការវាយប្រហារគ្នាកើតឡើង ជាដដែលៗ៕ ម៉ែវ សាធី

cery


ចែករំលែក៖