ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រវឹងខ្លាសំដីទាញមួកវាយគេត្រូវគេតបវិញរបួសសងខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បន្ទាប់ពីផឹកស្រាស្រវឹងហើយខ្លែមសំដី ឃើញយុវជនម្នាក់ទៀតជិះម៉ូតូមកឈប់និយាយក្បែរនោះ ហើយហៅបង្ខំអោយផងស្រាជាមួយ ពេលគេមិនព្រមផឹក ទារអោយគេទិញស្រាបៀរអោយកន្លះកេះ យុវជននោះមិនព្រម ទាញមួកសុវត្ថិភាពវាយបែកក្បាល តែត្រូវគេវាយវិញឡើងហើមមុខ ត្រូវសមត្ថកិច្ចចាប់យកមកប៉ុស្តិ៍សួរនាំ។

ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខផ្សារត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះហា សុឃឹម ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅជិតវត្តត្រពាំងកសាង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនបង្ករឈ្មោះប៉ាវ ភេទប្រុសអាយុ៤៣ ឆ្នាំ មុខរបរត់ម៉ូតូឌុប។

សមត្ថកិច្ចបានឱ្យដឹងថា នៅពេលកើតហេតុបុរសបង្កខាងកំពុងអង្គុយផឹកសុីមានគ្នា២នាក់ អស់ស្រាថ្នាំ១លីត្រ ខណៈនោះមានយុវជរងគ្រោះខាងលើបានជិះម៉ូតូមក ហើយឈប់នៅក្បែរនិយាយទូរស័ព្ទ ពេលនោះជនបង្កក៏បានហៅយុវជនខាងលើថា មកដាក់មួយកែវ ដោយយុវជនរូបនោះឆ្លើយថា ខ្ញុំអត់ចេះផឹកទេ ហើយស្រាប់តែជនបង្កចុះទាញដៃហើយសម្លុតថា បើមិនផឹកទិញស្រាអោយកន្លះកេះមក ហើយពោលពាក្យថា ហែងឫកម្ល៉េះ ទាញមួកសុវត្ថិភាពវាយជនរងគ្រោះមួយមួកបែកមុខហូរឈាមជោកខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល វាយទៅវិញ ទៅមកទើបបណ្តាយឱ្យរបួសទាំងសងខាងតែម្តង ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងបង្ក និងជនរងគ្រោះមកប៉ុស្តិ៍ដើម្បីសួរនាំ ។

នៅមុខសមត្ថកិច្ច ជនបង្កព្រមទទួលខុស ដោយភាគីខាងជនរងគ្រោះឲ្យសុំទោសនៅចំពោះមុខសមត្ថកិច្ច ទើបមិនមានការប្តឹង ហើយបញ្ចប់រឿង សមត្ថកិច្ចអនុញ្ញាតឲ្យទៅផ្ទះវិញ៕ សុខាសែនជ័យ

image1 copy image2 copy


ចែករំលែក៖