ព័ត៌មានទាន់ហេតុការណ៍៖

ជនមិនស្គាល់អត្តសញ្ញាណបើករថយន្តបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសរួចគេចខ្លួនបាត់

ចែករំលែក៖

ខេត្តកណ្តាលៈ ជនមិនស្គាល់អត្តសញ្ញាបានបើករថយន្តបោះពួយបុករះម៉ូតូ៣គ្រឿង បណ្តាលឲ្យមនុស្ស៤នាក់ កាលពីវេលាម៉ោង១៨ និង១៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវក្រាលកៅស៊ូចូលភ្នំព្រះរាជទ្រព្យ ស្ថិតក្នុងភូមិជយ័ឧត្ដម ឃុំផ្សារដែក ស្រុកពញាឮ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា រថយន្តបង្កម៉ាកតូយូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ1AA-8307 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ ម៉ូតូ៣គ្រឿងដែកត្រូវបានរថយន្តបង្កបើកបុកនោះ ទី១-ហុងដាគុប ធុនសេ៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហូ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ទី២-ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FU-3527 បើកបរដោយឈ្មោះ ឃឹម ជឿន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ស្រុកពញាឮ ទី៣-ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1CY-9972 បើកបរដោយឈ្មោះ នីម នី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ (របួសធ្ងន់) មានទីលំនៅភូមិត្រពាំងអណ្ដូង ឃុំទំនប់ធំ ស្រុកពញាឮ និងមានព្រះសង្ឃមួយអង្គរួមដំណើរជាមួយព្រះនាម យ៉ុន យ៉េន ព្រះជន្ម២០ព្រះវស្សា (របួសធ្ងន់) គង់នៅវត្តបដិមាករ ស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឮ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តបង្កខាងលើនេះ បើកបរតាមបណ្តោយផ្លូវក្រាកៅស៊ូ ក្នុងទិសដៅពីត្បូងទៅជើងឆ្ពោះទៅភ្នំព្រះរាជទ្រព្យ ខណៈបើកដល់ចំណុចខាងលើរថយន្តបង្កបានរេចង្កូតទៅបុករះម៉ូតូទាំង៣គ្រឿងដែលកំពុងបើកបរច្រាសទិសគ្នា ពេញមួយទំហឹងបណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល ។ ក្រោយពីមាន ហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបង្កបានបើកទ្វាររថយន្តចុះគេចខ្លួនបាត់ស្រមោល រីឯជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

បច្ចុប្បន្នមធ្យោបាយពាក់ព័ន្ធទាំង៤គ្រឿង ត្រូវបានបញ្ជូនទៅសរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

as (3) as as (1) as (2)


ចែករំលែក៖