ព័ត៌មានទាន់ហេតុការណ៍៖

តែងតាំងប្រធានសុខាភិបាលខេត្តប៉ៃលិនថ្មីជំនួសប្រធានចាស់ដែលសុំចូលនិវត្តន៍មុនអាយុកំណត់

ចែករំលែក៖

ខេត្តប៉ៃលនៈ លោកអាង នាង ប្រធានមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិនជំនួសលោកលោក សេង រ៉ន ប្រធានមន្ទីរ ចាស់ដែលសុំចូលនិវត្តន៍មុនអាយុកំណត់ ដើម្បីបន្តការងារ ដឹកនាំ និងគ្រប់គ្រង មន្ត្រីសុខាភិបាល ក្នុងខេត្តប៉ៃលិនបន្ត ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល, លោកឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក កើត សុធា អភិបាលខេត្តប៉ៃលិន ប្រតិភូអមដំណើរ និងមន្ត្រីរាជការជុំវិញខេត្ត ជាច្រើនរូបផងដែរ ។

លោកសេង រ៉ន ប្រធានមន្ទីរសុខាភិបាលចាស់ដែលសុំចូលនិវត្តន៍បានមានប្រសាសន៍ថាមន្ទីរក្រោយខេត្តប៉ៃលិនត្រូវបានធ្វើសមាហរណកម្ម ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា រហូតមកដល់បច្ចុប្បន្នគឺមានមន្ទីរពេទ្យបង្អែកចំនួន ០១ កន្លែង មណ្ឌសុខភាពចំនួន ០៦ កន្លែង និងមានបុគ្គលិកសុខាភិបាលចំនួន១៩២ នាក់ (ស្រី ៨៨ នាក់) ។

លោក ម៉ី សំបូរ ប្រធាននាយកដ្ឋាន គ្រប់គ្រងបុគ្គលិក នៃក្រសួង សុខាភិបាលបានអានប្រកាសលេខ៧៥៤ សនប ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួង សុខាភិបាលស្តីពីការតែងតាំងមន្ត្រីរាជការ សម្រេចត្រូវបាន តែងតាំងលោក អាង នាង ជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ជំនួសលោក សេង រ៉ន ដែលបានស្នើសុំចូលនិវត្តមុន អាយុកំណត់ ។

លោក អាង នាង ប្រធានមន្ទីរ សុខាភិបាលខេត្តប៉ៃលិនដែលទើប បានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលបានផ្តល់ទំនុកចិត្ត ដោយបានសម្រេចតែងតាំងរូបលោកជាប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ។

លោកបានប្តេជ្ញាចិត្តគោរពច្បាប់ និងអនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល រក្សាសាមគ្គី ឯកភាពផ្ទៃក្នុង ពង្រឹងកិច្ចសហការល្អជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យការដឹកនាំ និងការគ្រប់គ្រងទទួល បានភាពជោគជ័យ ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ។

លោក កើត សុធា អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ប្រធានសុខាភិបាលដែលទើបចូលកាន់តំណែងថ្មីនេះ ត្រូវដឹកនាំគ្រប់គ្រង់មន្ត្រីឲ្យបានល្អនិងខិតខំបម្រើប្រជាពលរដ្ឋធ្វើអំពើល្អ រក្សាសាមគ្គីភាពរឹងម៉ាំ ជាពិសេស លើការផ្តល់សេវាសុខាភិបាលជូន ប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ។

លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលបានមានប្រសាសន៍ផ្តាំផ្ញើដល់លោកប្រធាន មន្ទីរសុខាភិបាល ដែលទើបនឹងតែង តាំងថ្មី ត្រូវអនុវត្តតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល កម្ពុជាដែលបានដាក់ចេញ ខិតខំបំពេញការងារ ឱ្យបានល្អ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ គោរពច្បាប់ ដើម្បីឱ្យការអនុវត្តការងារ បំរើជាតិមានតុភូមិទទួល បានជោគជ័យ និងរីកចម្រើន ។

ក្រោយពីប្រកាសតែតាំងលោក ប្រធានមន្ទីរសុខាភិបាលឡើងថ្មីមកលោកម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល និងលោកឡី ឈិនឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន លោក កើត សុធា អភិបាលខេត្តប៉ៃលិន, ព្រមទាំងមន្ត្រីតាមមន្ទីរបានចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនផងដែរ៕ ស សារ៉េត

 

IMG-20170118-WA0073 IMG-20170118-WA0072 IMG-20170118-WA0071 IMG-20170118-WA0070 IMG-20170118-WA0069 IMG-20170118-WA0068 IMG-20170118-WA0067 IMG-20170118-WA0066 IMG-20170118-WA0065 IMG-20170118-WA0064 IMG-20170118-WA0063 IMG-20170118-WA0062 IMG-20170118-WA0061 IMG-20170118-WA0060 IMG-20170118-WA0059


ចែករំលែក៖