ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកភ្ញៀវទេចរណ៍សង្ស័យឆ្លងភ្លើងឆេះម៉ត់នៅក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ភ្ញៀវទេសចរណ៍ប្រុស ស្រី នាំគ្នាបើកទ្វាររថយន្តរត់ចុះប្រញាយភយ័ស្លន់ស្លោ ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍មួយគ្រឿង ដែលពួកគេជិះត្រូវអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅខាងមុខស្ថានីយប្រេងឥន្ធនៈតេលា នៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។

ទាក់ទិនករណីភ្លើងឆាបឆេះ រថយន្តនេះសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ជាបឋមទំនងជាទុស្សេប្រពន្ធ័ភ្លើងក្នុងរថយន្តដោយមិនបង្ក អោយមានរងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍អ្វីនោះទេ ខណះរថយន្តត្រូវ ឆាបឆេះសល់តែគ្រោងដែក។

សមត្ថកិច្ចនគរបាលបន្តថា មុនកើតហេតុមានរថយន្តមួយ គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ២៤កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B-2167 ផ្ទុកភ្ញៀវប្រមាណ២៤នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅក្រុងបាវិតលុះមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានអណ្តាតភ្លើងឆាបឆេះក្នុងរថយន្ត ធ្វើអោយអ្នកបើកបរឈប់និងនាំគ្នាចុះពីលើរថយន្តទាំងប្រលឹងចុងសក់គ្រប់ៗគ្នា ខណៈអណ្តាតភ្លើងបានឆាបឆេះសំលៀកបំពាក់របស់របរប្រើប្រាស់ត្រូវឆេះហ្មត់។

សមត្ថកិច្ចបន្តថា ការពន្លត់ភ្លើងអគ្គីភយ័នេះប្រើប្រាស់រថយន្តពន្លត់អគ្គីភយ័៣គ្រឿង គឺរថយន្តពន្លត់អគ្គីភយ័ស្នងការដ្ឋាននគបាលខេត្ត២គ្រឿង និងរថយន្តពន្លត់អគ្គីភយ័កងរាជអាវុធហត្ថខេត្ត១គ្រឿង និងបំពង់ពន្លត់អគ្គីភយ័ប្រេងឥន្ធនៈតេលា ៣បំពង់ ប្រើពេលអស់៤០នាទី ចាប់ពីម៉ោង៤និង៣៥នាទីរសៀល ដល់ម៉ោង៥និង១៥នាទីល្ងាច ទើបរលត់ ៕ យឹម សុថាន

1484778994046 1484778945751 1484778904916 1484778855566 1484778807598 1484778759161 1484778671661


ចែករំលែក៖