ព័ត៌មានទាន់ហេតុការណ៍៖

តម្រួតថៃចាប់ឃាត់ខ្លួនពលករខ្មែរ និងជនជាតិថៃសរុប១០នាក់ ពាក់ព័ន្ធនឹងបទល្មើសលួចម៉ូតូ និងលួចឆ្លងដែនធ្វើការងារខុសច្បាប់

ចែករំលែក៖

ប្រទេសថៃ៖ បើតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងថា ពលករខ្មែរចំនួន៨នាក់និងជនជាតិថៃ២នាក់សរុប១០នាក់ ត្រូវបានកម្លាំងតម្រួតថៃចុះទៅចាប់ឃាត់ខ្លួននៅដីចំការមួយកន្លែង ក្នុងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ឈមនិងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ពលករខ្មែរ៨នាក់រងអាចការចោទប្រកាន់ពីករណី ១,បទលួចឆ្លងដែននិងស្នាក់នៅធ្វើការងារខុសច្បាប់២,បទអំពើលួចម៉ូតូ ចំណែកជនជាតិថៃ២នាក់ជាប់ចោទពីបទផ្តល់ទីតាំងឱ្យពលករខ្មែរ៨នាក់នោះស្នាក់នៅធ្វើការងារខុសច្បាប់។

បើតាមប្រភពព័ត៌មានពីកាសែតថៃដដែលឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ឃាត់ខ្លួនជនជាតថៃនិងពលរខ្មែរនោះដែរ តម្រួតថៃបានឆែកឆេររកឃើញម៉ូតូ១គ្រឿង នៅកន្លែងស្នាក់នៅរបស់ពលករខ្មែរ អត់មានស្លាកលេខ ពណ៌ក្រហម ម៉ូតូនោះ ជាមុខសញ្ញាដែលគេសង្ស័យត្រូវបានពលករខ្មែរលួចពីពលរដ្ឋថៃ ហើយម្ចាស់ម៉ូតូបានដាក់ពាក្យប្តឹងនៅកន្លែងតម្រួតថៃរួចហើយផងដែរ។

បើតាមចម្លើយសារភាពពីពលកខ្មែរម្នាក់ប្រាប់តម្រួតថៃថា ម៉ូតូខាងលើគឺរូបគេបានលួចពីស្រុកថាន់បុរី ដើម្បីទុកលក់យកប្រាក់ទិញថ្នាំញៀនប្រើប្រាស់។

ពលករខ្មែរ និងជនជាតិថៃទាំង១០នាក់ ក្រោយពីតម្រួតថៃនៃស្រុកតាបប្រាយ៉ា ធ្វើការសាកសួររួចហើយ ពួកគេត្រូវបានចាប់បញ្ជូនទៅកាន់ខេត្តស្រះកែវដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់។

សូមរំលឹកថា ពាក់ព័ន្ធនិងប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃនេះដែរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នា២០១៧ កន្លងទៅថ្មីៗនេះព្រះសង្ឃខ្មែរក្លែងក្លាយ៨អង្គ ត្រូវបានតម្រួតថៃនៃខេត្តសមុទ្រប្រាកាន ធ្វើការឃាត់ខ្លួន ក្រោយពីសង្ឃខ្មែរក្លែងក្លាយទាំងនោះ បានឆ្លងដែនខុសច្បាប់ដើររាយអង្គាសប្រាក់ នៅក្នុងទឹកដីថៃ ហើយនាំគ្នាទៅប្រមូលជួបជុំក្នុងព្រៃមួយកន្លែងលួចលេងល្បែងស៊ីសងខុសច្បាប់នោះផងទៀត៕សំ វិច្ឆិកា

IMG_3731 IMG_3963 unnamed unnamed unnamed (1) unnamed (2)


ចែករំលែក៖