ភ្នំពេញ ៖ បុរសម្នាក់បានសម្រេចចិត្តដោយចងក បញ្ចប់ជីវិតខ្លួនឯងនៅក្នុងបន្ទប់ជាន់ឡៅតឿរដោយ សង្ស័យមានវិបត្តផ្លូវចិត្តបង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី ១៨ មករា ២០១៧ នៅចំណុចផ្ទះ E17 ក្នុងបុរីប៊ុនហួរ ស្ថិតភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ រិន ប៉ូណា ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរប្រជាការពារ សង្កាត់ស្រះចក ដូនពេញ មានស្រុកកំណើតស្រុកបាទី ខេត្តតាកែវ មានប្រពន្ធកូន២នាក់ ស្រី១ ប្រុស១ ដោយសពខាងលើនេះចងកជាមួយកន្សែង ជាប់នឹងចម្រឹងដែកបង្អួច ជាន់ឡៅតឿ។
ប្រភពបានអោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនៅផ្ទះម្នាក់ឯងដោយប្រពន្ធនៅខាងក្រៅផ្ទះបន្ទប់មកប្រពន្ធបានចូលទៅក្នុងផ្ទះខណះឡើងទៅលើឡៅតឿរស្រាប់តែប្រទះឃើញប្តីចង់ក និងកន្សែង ជាប់នឹងចម្រឹងដែកបង្អួច ទើបបង្កអោយមានការភ្ញាក់ផ្អើលស្រែកហៅបងប្អូនអ្នកជិតខាងជួយ។
ក្រោយកើតេហតុប្រពន្ធសព បានកាត់ខ្សែទំលាក់សពមកក្រោមដោយនឹងស្មានថានៅមាន ដង្ហើមតែជាអកុសល់ជនរងគ្រោះបាន្លាប់បាត់ទៅហើយ។
បន្ទាប់ទើបរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើឯកសារ និងពិនិត្យកោសល្យវិច័យជាក់ស្តែង។
សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារចងកពិតប្រាកដមែន ទើបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុខាសែនជ័យ