ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគូថរថយន្តស្លាប់ទាំងព្រឹកនៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល: បុរសម្នាក់បានស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកគូទរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក កាលពីវេលាម៉ោង5និង10នាទីព្រឹក ថ្ងៃទី18 ខែមករា ឆ្នាំ2017 នៅលើកំណាត់ផ្លូវជាតិលេខ1 ចំណុចគីឡូម៉ែត្រលេខ35 លេខ36 ស្ថិតក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រីព្រំ សំណាង អធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាក់ចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថាជនរង គ្រោះមានឈ្មោះប្រាក់ ពិសិដ្ធ ភេទប្រុស អាយុ22ឆ្នាំ មានស្រុកកំណើតនៅភូមិឡឥដ្ធ ឃុំព្រែកស្តេច ស្រុកបាត់ដំបង ខេត្ត បាត់ដំបងជិះម៉ូតូ ម៉ាកហុងដា សេ125 ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1714 ។

មុនពេលកើតហេតុ សាក្សីបានឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង ដោយបើកបរយ៉ាងលឿន លុះមកដល់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកគូទរថយន្តមិនស្គាល់ម៉ាកមួយគ្រឿង ដែលកំពុងបើកបរស្របគ្នាចំពីក្រោយ ពេញទំហឹងបណ្តាលឲ្យជនរងគ្រោះហោះផ្លោងឡើងលើដូចសត្វចាបធ្លាក់មកវិញបោកទៅនឹងថ្នល់ជាតិ ស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។ ចំណែកភាគីរថយន្តមិនស្គាល់ម៉ាកហើយមិនចាំស្លាកលេខ បានព្យាយាមបើកបន្តទៅមុខគេចបាត់។

ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញសហការជាមួយនគរបាលប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យនិងវាស់វែង រួចហើយប្រគល់សាកសពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សណ្តោស

sandos (1) sandos (3) sandos (4) sandos (5) sandos (8) sandos (9) sandos (10)


ចែករំលែក៖