ខេត្តតាកែវ ៖ កាលពីថ្ងៃទី១៧ ខែ មករា ឆ្នាំ២០១៧អាជ្ញាធរស្រុកអង្គរបុរី រួមជាមួយមន្ត្រីជំនាញស៊ីម៉ាក់ បានប្រមូលគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់ នៅស្រុក អង្គបុរី ខេត្តតាកែវ ដើម្បីកម្ទេចចោល ។
លោក ហម ខាន់ អនុប្រធានគ្រប់គ្រង គម្រោង NPA (USDOS/WRA) បាន ឲ្យដឹងថា សកម្មភាពទាំងនេះយើងបាន ជំនួយពីសហរដ្ឋអាមេរិក ។ នៅក្នុង គម្រោងបែងចែកជា៣ក្រុមសំខាន់ៗ ដែលក្រុមទី១ មានតួនាទី ស្រាវជ្រាវគ្រាប់ យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ក្រុមទី២ មានតួនាទីបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយក្រុមទី៣ មានតួនាទីកម្ទេច ចោលនូវគ្រាប់ដែលប្រមូលបានទាំងអស់នោះ ។
គួរបញ្ជាក់ថាគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលប្រមូលបានទាំងអស់នោះត្រូវបានយកទៅកម្ទេចចោលនៅក្នុងចំណុចដែលមាន សុវត្ថិភាពនៅ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្ត តាកែវ សរុបចំនួន១៤គ្រាប់ ។ ក្នុងនោះ មានគ្រាប់ត្បាល់ប្រភេទ៨១ ចំនួន៤គ្រាប់ គ្រាប់៨២ ចំនួន៣ គ្រាប់គ្រាប់៦០ចំនួន៤ គ្រាប់ M79 ចំនួន២គ្រាប់ និងគ្រាប់B40 ចំនួន១គ្រាប់ ។
លោក ហម ខាន់ បានអំពាវនាវដល់ ប្រជាជនដែលបានប្រទះឃើញគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសូមកុំប៉ះពាល់ឲ្យសោះត្រូវរាយការណ៍មកមន្ត្រីជំនាញដើម្បីកុំឲ្យគ្រោះថ្នាក់ ៕ ជីសូរកា