ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេល២ថ្ងៃឃាត់ខ្លួនក្រុមញៀនថ្នាំបានចំនួន១៤នាក់

ចែករំលែក៖

ខេត្តសៀមរាប៖ រយៈពេល២ថ្ងៃ កំលាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តសៀមរាប សហការជាមួយកំលាំងអធិការនគរបាលស្រុកពួក ប្រជាការពារភូមិបានចុះបង្ក្រាប និងឃាត់ខ្លួនក្រុមញៀនថ្នាំប្រុស ស្រី១៤នាក់ នៅទីតាំងផ្សេងគ្នា ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីជូញដូរ និងប្រើប្រាស់គ្រឿងញៀននេះបានធ្វើឡើងចាប់ពីថ្ងៃទី១៦ -១៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកពួក និងក្នុងក្រុងសៀមរាប ។

តាមប្រភពពត័មានពីសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងថា ជនសង្ស័យ ប្រុស ស្រី ទាំង១៤នាក់៖ទី១/ឈ្មោះ ប៉ិក ពីនុត ហៅ ពៅភេទប្រុសអាយុ១៥ឆ្នាំទី២/ឈ្មោះ ភុំ វិចិត្រភេទប្រុសអាយុ១៨ឆ្នាំទី៣/ឈ្មោះ ម៉ៅ សំណាង ហៅ ដក់ ភេទប្រុសអាយុ១៥ឆ្នាំ ទី៤/ឈ្មោះ គឿន សំអាត ហៅ ពឿយភេទប្រុសអាយុ២០ឆ្នាំ ទី៥/ឈ្មោះ សេង សៃ ភេទប្រុសអាយុ២៦ឆ្នាំ(ចាត់ចែង) ទី៦/ឈ្មោះ ខាត់ ថេង ភេទប្រុសអាយុ២៤ឆ្នាំ(ចាត់ចែង ទី៧/ ឈ្មោះ សយ យ៉ាភេទប្រុសអាយុ៣០ឆ្នាំទី៨/ឈ្មោះ ញឹម ភិរម្យ ភេទប្រុសអាយុ៣០ឆ្នាំ (ជួញដូរ) ទី៩/ឈ្មោះ សយ សាលីម ហៅ តូឡូ ភេទប្រុសអាយុ១៩ឆ្នាំ (ជួញដូរ) ទី១០/ឈ្មោះ ហែនគឹមហាក់ ហៅឡុងភេទប្រុស អាយុ២៤ឆ្នាំ (ចាត់ចែង) ទី១១/ឈ្មោះ ប៊ិញ ម៉ៅ ភេទប្រុសអាយុ២៣ឆ្នាំ (ចាត់ចែង) ទី១២/ឈ្មោះ ផាន គុណ ភេទប្រុសអាយុ២៣ឆ្នាំ (ប្រើប្រាស់) ទី១៣/ឈ្មោះ ផល ស្រី សុភ័ក្រ ភេទស្រីអាយុ២៩ឆ្នាំ (ជួញដូរ) និង ទី១៤/ឈ្មោះ ហាច កានុនភេទប្រុសអាយុ១៨ឆ្នាំ (ចាត់ចែង)។

ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចបានធ្វើដកហូតរួមមាន៖ម្សៅមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន១៣កញ្ចប់តូចស្មើនឹងទម្ងន់ ១,២១ក្រាម ,ទូរស័ព្ទដៃចំនួន០៦គ្រឿង,និងសម្ភារៈប្រើប្រាស់សម្រាប់ជក់មួយចំនួន ចំណែកជនសង្ស័យ ប្រុស ស្រី ទាំង១៤នាក់ ក្នុងនោះ ជនសង្ស័យ៥នាក់បញ្ចូនទៅមណ្ឌលកែប្រែ ចំណែក ជនសង្ស័យ ប្រុស ស្រី ៩ នាក់ និង វត្ថុតាង ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ចូនទៅតុលាការខេត្ត នៅរសៀលថ្ងៃទី១៨ខែមករាឆ្នាំ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

kthom (1) copy kthom (2) copy kthom (3) copy kthom (4) copy kthom (5) copy kthom (6) kthom (7) copy


ចែករំលែក៖